Sunday, May 5, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សមត្ថកិច្ចជំនាញបន្តចុះបង្ក្រាបបទល្មើសនេសាទ នៅតំបន់ចុងឃ្នៀសជាប្រចាំ! ​

សៀមរាប៖កម្លាំងសមត្ថកិច្ចជំនាញនៅថ្ងៃទី២៤កុម្ភៈ ឆ្នាំ២០២១បានសហការគ្នាចុះបង្ក្រាបបទល្មើសនេសាទនៅតំបន់ភូមិសាស្ត្រចុងឃ្នៀស ដោយបានបំផ្លាញ បទល្មើសមួយចំនួន។  

   សមត្ថកិច្ចជំនាញរដ្ឋបាលជលផលបានឲ្យដឹងថា នៅក្នុងប្រតិបតត្តិការនោះដែរ មានការចូលរួមពីសំណាក់ លោកពត វណ្ណដេត នាយរងទទួលរួមផ្នែករដ្ឋបាលជលផលចុងឃ្នៀស លោកនិតសារ៉ាវុធ នាយសង្កាត់រដ្ឋបាលជលផលភ្នំក្រោម  និងគណ:កម្មការសហគមន៍នេសាទចុងឃ្នៀសបានចុះទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលនៅក្នុងដែនសហគមន៍នេសាទចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប បានចំនួន០១ករណី ដោយបំផ្លាញចោលនៅនឹងកន្លែងមាន៖-ក្បាលប ចំនួន ០៧គ្រឿង-របាំងសាច់អួន ប្រវែង១២០០ម៉ែត្រ-ចម្រឹង ចំនួន ៣០០ដើម-លែងត្រី ចំនួន១០គីឡូក្រាម ដោយប្រើប្រាស់កម្លាំងសរុបចំនួន១៣នាក់  កាណូតចំនួន០៣គ្រឿង។ ក្នុងនោះដែរលោកលោកពត វណ្ណដេត នាយរងទទួលរួមផ្នែករដ្ឋបាលជលផលចុងឃ្នៀស បានឲ្យដឹងថា ដោយអនុវត្តន៍ តាមបទបញ្ជាររបស់គណៈបញ្ជារការឯកភាពខេត្ត មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ព្រមទាំងខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប  កម្លាំងជំនាញរដ្ឋបាលជលផលចំណុះឲ្យផ្នែកចុងឃ្នៀស តែងតែចុះបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រតំបន់ចុងឃ្នៀស ជាប្រចាំ ដោយក្នុង១សប្តាហ៍ម្តងទៅ២ដងទៅតាមផែនការ ដើម្បីធ្វើយ៉ាងណាឲ្យបទល្មើសនេសាទនៅរដូវហាមឃាត់ មានការថយចុះនិងធ្វើឲ្យផលត្រីនាឆ្នាំនេះបន្តកើនឡើង៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម