Saturday, May 4, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

កិសករដាំត្រសក់ផ្អែមអស់សង្ឃឹមរកទីផ្សារមិនបាន..សំណាងណាស់ នាយឧត្តមសេនីយ៍ ខេង សុមេធ ជួយទិញ៣តោន និងសម្រួលនាំចេញទៅថៃ

បន្ទាយមានជ័យ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅឃុំទួលពង្រ ស្រុកម៉ាឡៃ ផ្លែត្រសក់ផ្អែមជិត១០ហិកតា រកទីផ្សារនាំចេញលក់មិនបាន ទំបែកខូច៥០ភាគរយ ត្រូវបាន លោក នាយឧត្តមសេនីយ៍ ខេង សុមេធ ជួយទិញ៣តោន និងសម្រួលនាំចេញទៅថៃ។កសិករឈ្មោះនួន ពៅ បានប្រាប់ថា ក្រោយពេលដាំត្រសក់ផ្អែមរយៈពេល២ខែ ត្រូវបានទទួលផលដែលត្រូវបេះនិងប្រមូលផលដើមខែកុម្ភៈ ឆ្នាំ២០២១ រហូតពេលនេះដោយរកទីផ្សារនាំចេញលក់មិនបានលើសថ្ងៃបណ្តាលឲ្យទំបែកពេញចំការបណ្តាលខូចរហូតពេលនេះប្រមាណ៥០ភាគរយព្រោះស្ថានភាពកូវីដ-១៩ ស្ទើរចង់ឆ្កួតនិយាយមិនចេញចង់គិតខ្លីម្តងៗព្រោះខាតច្រើនរកលុយសងធនាគារមិនបាន។ម្ចាស់ចំការបានបញ្ជាក់ថាក្រោយទទួលព័ត៌មានដល់ថ្នាក់ដឹកកំពូលទាំងព្រឹកព្រលឹមស្រាងៗថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំការតែម្តងមានវត្តមានលោកនាយឧត្តមសេនីយ៍ ខេង សាមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសទី៤និងទី៥ បានមកដល់ចំការត្រសក់ផ្អែម ហើយទាំងសម្របសម្រួលជួយដោះស្រាយប្រជាកសិករដាំត្រសក់ផ្អែមស្រុកម៉ាឡៃនាំចេញទៅលក់អោយឈ្មួញថៃមកទទួលទិញព្រំដែនដែលកំពុងសម្រុកបេះអោយអស់។លោក នួន ពៅ ម្ចាស់ចំការត្រសក់ផ្អែមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរកអ្វីមកផ្ទឹមបានឡើយចំពោះថ្នាក់ដឹកនាំដែលជួយអន្តរាគមន៍ដល់ប្រជាកសិករនិងលោកនាយឧត្តមសេនីយ៍ ខេង សាមេធ បានជួយទិញត្រសក់ផ្អែមចំនួន៣តោនដើម្បីជួយដោះទាល់សម្រាប់ជូនដល់កងកម្លាំងកំពុងឈជើងតាមបន្ទាត់ព្រំដែនពង្រឹងការទប់ស្កាត់ពលករចំណាក់ស្រុកបង្ការទប់ស្កាត់កូវីដ១៩។កសិកររូបនេះបន្តថា កាលពីឆ្នាំមុនដាំទទួលផលបានក្នុង១ហិកតា១០តោន លក់អោយឈ្មួញថៃ១គីឡូក្រាមតំលៃ២០បាតស្មើប្រាក់រៀល២,៥០០រៀល ហើយលក់ក្នុងស្រុក១គីឡូក្រាមតំលៃ៣.៥០០រៀល។ ហើយជាក់ស្តែងឆ្នាំនេះត្រសក់ផ្អែមទទួលផលល្អជាងឆ្នាំមុនតែរកទីផ្សារនាំចេញមិនព្រោះស្ថានភាពកូវី១៩ តែសំណាងល្អថ្នាក់ដឹកនាំជួយរកទីផ្សាសម្រុកបេះអោយអស់យកទៅលក់ឈ្មួញថៃ មកទទួលទិញក្បែរព្រំដែនតែម្តង៕ដោយ:វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម