Saturday, May 4, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២១

សៀមរាប:បើតាមផេកផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី២៥នេះថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២ នៅរដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្អង់ខ្ពស់ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃយ៍ គ ជ ប ជ និងឯកឯត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប។

កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីធ្វើការពិនិត្យ វាយតម្លៃលើការអនុវត្តផែនការសកម្មភាពឆ្នាំ២០២០ ។ នៅក្នុងរបាយការណ៍សង្ខេបលទ្ធផលការងារឆ្នាំ២០២០ របស់គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថាគណៈកម្មាធិការនេះ បានអនុវត្តយ៉ាងសកម្មនូវសកម្មភាពប្រឆាំងការជួញដូរមនុស្សដោយផ្អែកលើយុទ្ធសាស្រ្តចំនួន ០៤ គឺ ៖
១. ពង្រឹងកិច្ចសហការប្រតិបត្តិការ ក្នុងការកសាងនិងអនុវត្តច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្តនានា។
២. លើកកម្ពស់ការបង្ការទប់ស្កាត់ រាល់ទម្រង់នៃអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទលើកុមារ។
៣. លើកកម្ពស់ការអភិវឌ្ឍច្បាប់ និងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ឆ្លើយតបនឹងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មភេទ។
៤. បង្កើនកិច្ចការពារជនរងគ្រោះ (ពិសេសស្រ្តី និងកុមារ)ដើម្បីជាយន្តការគាំទ្រ គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបង្កើតឱ្យមានលេខាធិការដ្ឋាន និងក្រុមការងារបច្ចេកទេសចំនួន ៦ ជាសេនាធិការក្នុងការអនុវត្តតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងមានក្រុមការងារប្រយុទ្ធប្រឆាំអំពើជួញដូរមនុស្សនៅថ្នាក់ ក្រុង-ស្រុក និងឃុំ-សង្កាត់ផងដែរ។

ឆ្លងតាមរបាយការណ៍១ឆ្នាំ២០២០ របស់គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបង្ហាញពីចំណុចខ្លាំងមួយចំនួនក្នុងនោះរួម ៖
-មានយន្តការគាំទ្រតាំងពីថ្នាក់ជាតិ រហូតដល់ក្រោមជាតិ (ថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់) ដែលជាកម្លាំងស្នូលក្នុងការអនុវត្តការងារ។
-មានការគាំទ្រសម្ភារ បច្ចេកទេស និងថវិកា ពីគណៈកម្មាធិការជាតិ (គ.ជ.ប.ជ) រដ្ឋបាលសាលខេត្ត និងពីគ្រប់អ្នកពាក់ព័ន្ធ។
-មានរចនាសម្ព័ន្ធ និងមានការទទួលខុសត្រូវក្នុងការអភិវឌ្ឍន៍តួនាទីភារកិច្ច របស់ក្រុមការងារទាំង៦។
-មានការគាំទ្រពី ឯកឧត្តមភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ស្ថាប័នអយ្យការ តុលាការ មន្ទីរអង្គភាព អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ផងដែរ៕ដោយ:វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម