Sunday, May 5, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ស្នងការនគរបាលខេត្តឧត្តរមានជ័យ ដឹកនាំកងកម្លាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកដំបូង នៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ ៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី២៤-២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំកងកម្លាំងក្រោមឱវាទចាក់វ៉ាក់វាំងការពារជំងឺកូវីដ-១៩ លើកដំបូង នៅក្នុងបរិវេណវេណ មន្ទីរពេទ្យបង្អែកខេត្ត ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត បានឲ្យដឹងថា រយៈពេលពេញមួយថ្ងៃទី២៤ ខែកុម្ភៈ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកដំបូង នៅខេត្តឧត្តរមានជ័យ មានមន្ត្រីនគរបាលចំនួន១០៤នាក់ស្រី០៦នាក់ ប៉ុន្តែមន្ត្រីដែលបានចាក់មាន ចំនួន៩៦នាក់ ដោយឡែកមន្ត្រី០៨នាក់ផ្សេងទៀត មិនអាចចាក់បានដោយសារមានជងឺអាលាកស៊ី និងជំងឺប្រចាំកាយ។

លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត បញ្ជាក់ថា ចំពោះការចាក់វ៉ាក់សាំង គឺធ្វើឡើងដោយស្ម័គចិត្ត ប៉ុន្តែជំហានអាចចាក់បានត្រឹមតែមន្ត្រីសុខាភិបាលខេត្ត និងមន្ត្រីនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ តែប៉ុណ្ណោះ ដោយសារមន្រ្តី និងកងកម្លាំងនគរបាលទាំងអស់នោះ ជាអ្នកឈានមុខក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវិដ-១៩៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម