Saturday, May 4, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

នគរបាលចុះផ្អាករោងការដើម្បីបង្ការនៃការឆ្លងរីករាលដាលជំងឺកូវីត១៩

កណ្ដាល៖​សេចកតីរាយការណ៍បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឈើទាល សហការជាមួយអាជ្ញាធរ ឃុំ និងប្រធានមណ្ឌលសុខភាព បានចុះផ្អាកដំណើរការ នៃពិធីអាពាហ៍ពិពាហ៍ និងបុណ្យផ្សេងៗ និងធ្វើការផ្សព្វផ្សាយណែនាំដល់បងប្អូនជាម្ចាស់កម្មវិធី ឲ្យយល់ដឹងកាន់តែច្បាស់ពាក់ពន្ធ័បញ្ហាជំងឺឆ្លងកូវីត១៩ ដែលកំពុងរីករាលដាលមកដល់បច្ចុប្បន្ននេះ។ចំពោះកម្មវិធីដែលបម្រុងនឹងរៀបចំនេះ សមត្ថកិច្ច​និងអាជ្ញាធរពាក់ព័ន្ធ សូមឲ្យពន្យាពេលធ្វើកម្មវិធីមួយរយៈសិន ដើម្បីគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងដើម្បីចូលរួមបង្ការទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម