Saturday, May 4, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ផ្ទះពលរដ្ឋចំនួន៣ខ្នងដែលត្រូវអគ្គិភ័យឆេះអស់ទាំងស្រុងនៅសង្កាត់ជ្រាវ ត្រូវបានសប្បុរសជននិងអាជ្ញាធររួមគ្នាជួយសាងសង់រួចហើយ!

សៀមរាប៖លោកគង់ ប៊ឹប ចៅសង្កាត់រងទី១ជ្រាវ បានឲ្យដឹងនៅរសៀលថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២១នេះថា ដោយមើលឃើញពីការលំបាករបស់ពលរដ្ឋ ទើបលោកនិងក្រុមការងារសង្កាត់ជ្រាវ និងមេភូមិខ្នារ ព្រមទាំងប្រជាការពារ ព្រមទាំងសប្បុរសជននានា បាននាំគ្នាជួយធ្វើផ្ទះជូនពលរដ្ឋចំនួន៣ខ្នងដែលត្រូវអគ្គិភ័យឆេះអស់ទាំងស្រុងនាពេលកន្លងទៅ។

    លោក គង់ ប៊ឹប បន្តថា បងប្អូនពលរដ្ឋមានការសប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីពួកគាត់ទទួលបានផ្ទះរស់នៅបន្តជីវិតទៅទៀត។លោកបន្ថែមថា ពលរដ្ឋបានថ្លែងអំណរគុណចំពោះសប្បុរសជននានា ដែលបានជួយជាថវិកា និងជួយជាកម្លាំង ដើម្បីសាងផ្ទះរបស់ពួកគាត់ឲ្យបានរួចរាល់យ៉ាងស្រស់ស្អាត។

  សូមរម្លឹកថា កន្លងទៅមានករណីទុស្សេខ្សែភ្លើងបណ្តាលឲ្យឆាបឆេះផ្ទះពលរដ្ឋអស់ចំនួន៣ខ្នង និងខូចខាតទ្រព្យសម្បត្តិ ទាំងស្រុង ហើយករណីនេះត្រូវបានក្រុមអ្នកភូមិនិងសមត្ថកិច្ចនាំគ្នាជួយពន្លត់ជាស្ថាពរទៅវិញ។ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី០៤ខែកុម្ភៈឆ្នាំ២០២១ ស្ថិតក្នុងភូមិខ្នារសង្កាត់ជ្រាវ ក្រុងសៀមរាប។ ផ្ទះទី១ ធ្វើពីដែកប្រក់ស័ង្កសីទំហំ៤គុណ១៨ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ ស្រី គួយ ភេទប្រុស អាយុ៥០ឆ្នាំ។ការបាត់បង់រួមមាន៖ផ្ទះទាំងមូល,ខ្សែកផ្លាកទីន០១ខ្សែ,ខ្សែដៃផ្លាកទីន០១ខ្សែ,ចិញ្ចៀនផ្លាកទីន០១វង់,លុយខ្មែរប្រហែល០២លាន រៀល,សៀវភៅស្នាក់នៅ(ក២)ចំនួន០១ក្បាល ។ផ្ទះទី២ ផ្ទះធ្វើពីឈើប្រក់ស័ង្កសី ទំហំ៤គុណ៦ម៉ែត្រ មេគ្រួសារឈ្មោះ រុន រី ភេទ ប្រុស អាយុ៤០ឆ្នាំ។ការបាត់បង់រួមមាន៖ផ្ទះទាំងមូល,លុយខ្មែរប្រហែលជាង០១លាន រៀល។លុយដុល្លារ២០០។សៀវភៅស្នាក់នៅ និងសំបុត្រកំណើត។ខ្នងផ្ទះទី៣ ផ្ទះធ្វើពីឈើ ប្រក់ស័ង្កសី ទំហំ៥គុណ៥ម៉ែត្រ។មេគ្រួសារឈ្មោះ ម៉ែន គ្រួច ប្រជាការពារភូមិខ្នារ ភេទប្រុស អាយុ៣៥ឆ្នាំ។ការបាត់បង់រួមមាន៖ផ្ទះទាំងមូល,ទូរដាក់ខោអាវ និង ចានឆ្នាំងមួយចំនួន៕ដោយ៖សៀមរាបថែមស៍

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម