Saturday, May 4, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

អាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយសមត្ថកិច្ចខេត្តរតនគិរី ចុះបង្ក្រាបនិងរឹបអូសឈើសុក្រំនិងស្រឡៅ១២៧ដុំ

រតនគិរី:សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងអាវុធហត្ថស្រុកអណ្តូងមាស កម្លាំងជំនាញរដ្ឋបាលព្រៃឈើស្រុកបរកែវ និងកម្លាំងអធិការនគរបាលស្រុកអណ្តូងមាស ចុះបង្ក្រាបទីតាំងស្តុកលាក់ឈើចំនួន ៤ទីតាំង ស្ថិតនៅក្នុងភូមិចំនួន ២ គឺភូមិតាំងសេ និងភូមិតាំងម្លូ ក្នុងឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។

ប្រតិបត្តិការចុះបង្ក្រាបបទល្មើសព្រៃឈើខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទី នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត ដឹកនាំកម្លាំងដោយលោក ហាក់ ប៊ុន្នី មេបញ្ជាការរាជអាវុធហត្ថមូលដ្ឋានស្រុកអណ្តូងមាស។

សមត្ថកិច្ចដែលចុះបង្ក្រាបបានឲ្យដឹងថា ឈើដែលបង្ក្រាបទាំងនេះជាប្រភេទឈើសុក្រំ និងឈើស្រឡៅ ឃ្លុំ ចំនួនប្រមាណ១២៧ដុំ និងឈើសុក្រំមូល២០ដុំ មានមុខកាត់ចាប់ពី២៥ ដល់៤០ឃ្លុំ មានប្រវែង៣,៥០ម៉ែត្រ។

សមត្ថកិច្ចបន្តថា ឈើដែលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបនោះ គឺមានកន្លែងខ្លះកម្លាំងយើងពិបាកក្នុងការដឹកជញ្ជូនយកមកខាងក្រៅផ្លូវ ចុះចំណោតភូមិម្លូ ក្នុងសហគមន៍ភូមិម្លូ នេះតែម្តង។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញនៅមិនទាន់បានធ្វើការដឹកជញ្ជូនយកទៅរក្សាទុកនៅឡើយទេ ខណៈឈើដែលសមត្ថកិច្ចចុះបង្ក្រាបនោះ គឺស្ថិតនៅទីតាំងចាស់ដដែល រង់ចាំព្រឹកស្អែកនិងដឹកជញ្ជូនបន្ត៕ដោយ:វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម