Sunday, May 5, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សមត្ថកិច្ចថានឹងទៅមើលអេស្ការ២គ្រឿងកំពុងសម្រុកជីកស្រះយកអាចម៍ដីលក់ ដោយមានជម្រៅជិត១០ម៉ែត្រនៅស្រុកថ្មគោល

បាត់ដំបង:សេចក្តីរាយការណ៍បានឲ្យដឹងនៅរសៀលថ្ងៃទី២៦ខកុម្ភ:ឆ្នាំ២០២១នេះថា នៅត្រង់ចំណុចភូមិព្រៃផ្តាច់ ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ាមានអេស្ការ២គ្រឿងកំពុងធ្វើសកម្មភាពជីកស្រះយកអាចម៍ដីលក់ដែលមានជំរៅជិតដល់ទៅដប់ម៉ែត្រហើយមិនខ្លាចច្បាប់អីទាល់តែសោះ។ដោយមានឡានដឹកមួយថ្ងៃៗពីព្រលឹមទល់ព្រលប់រាប់សិបគ្រឿងយកមកចាក់ដីឡូតិ៍យ៉ាងរំភើយ។ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ចំពោះគ្រឿងចក្រដែលកំពុងជីកស្រះនៅត្រង់ចំណុចខាងលើនេះគឺបានចូលមកជីកយកអាចម៍ដីមានរយ:ពេលជិត២០ថ្ងៃមកហើយ ដោយដឹកពីព្រឹកទល់ល្ងាចបានសម្រាក។លោកអ៊ានមាឃ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបានប្រាប់ឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី២៦ខែកុម្ភ:ឆ្នាំ២០២១វេលាម៉ោង១៥និង០០នាទីថា បញ្ហារឿងគ្រឿងចក្រដែលកំពុងធ្វើសកម្មភាពជីករណ្តៅដីនៅចំណុចខាងលើនេះគឺខាងលោកពុំបានដឹងនៅឡើយទេ។លោកប្រធានមន្ទីរដដែលបានបញ្ជាក់បន្ថែមទៀតថា ចំពោះគ្រឿងចក្រទាំង២នេះ ខាងលោកនិងចាត់ឲ្យមន្ត្រីជំនាញចុះផ្អាកសកម្មភាពជាបន្ទាន់។ហើយមួយវិញទៀតម្ចាស់គ្រឿងចក្រគឺមិនទាន់មានអាជ្ញាប័ណ្ណរឺច្បាប់អនុញាត្តិឡើយ។

គួររំលឹកដែរថាពាក់ព័ន្ធទៅនឹងគ្រឿងចក្រ២គ្រឿងដែលកំពុងធ្វើសកម្មភាពជីកស្រះដែលមានជំរៅរហូតជិតដប់ម៉ែត្រយ៉ាងរំភើយខាងលើនេះដែរក្រុមការងារពត៌មានយើងមិនអាចសុំការបកស្រាយពីម្ចាស់គ្រឿងចក្របាននៅឡើយទេ៕ដោយ:វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម