Sunday, May 19, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ស្នងការនគរបាលខេត្តឧត្ដរមានជ័យនិងសហការីទទួលអំណោយពីក្រុមហ៊ុន លឹម ហេង គ្រុប ដើម្បីយកទៅចែកជូននគរបាលការពារព្រំដែន

ឧត្តរមានជ័យ:នៅព្រឹកថ្ងៃទី០១ខែមីនាឆ្នាំ២០២១ នេះ នៅ ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក អូរស្មាច់ តាមខ្យែបន្ទាត់ព្រំដែនថៃ លោក ឧត្តមសេនីយ៍ទោ ហួតសុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី ស្នងការរងទទួលការងារព្រំដែនគោក លោកមេបញ្ជាការវរៈសេនាតូចការពារព្រំដែនគោកទាំង២ 702 និង 905 បានទទួលឧបត្ថម្ភគ្រឿងបរិភោគ និងម៉ាស់ ពី ក្រុមហ៊ុន លឹម ហេង គ្រុប សរុបជាទឹកប្រាក់៤១ 000 0000រៀល ។លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ក្នុងនាម គណៈស្នងការ និងកងកម្លាំងក្រោមឱវា បាន ថ្លែងអំណរគុណចំពោះលោក ឧកញ៉ា លឹម ហេង អគ្គនាយក ក្រុមហ៊ុន លឹម ហេង គ្រុប ដែលបាន យកចិត្តទុកដាក់ និង ជួយឧបត្ថម្ភ ជូនដល់ស្នងការដ្ឋាន សម្រាប់កងកម្លាំងនគរបាលឈរជើងប្រចាំការការពារនៅតាមគោលដៅព្រំដែនប្រើប្រាស់ ក្នុងការចួលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩(Covid 19) ។សម្ភារៈដែលមានដូចជា ៖ -អង្ករផ្កាម្លិះ ចំនួន ១០ តោន -ទឹកត្រី ចំនួន ១០០ យួរ -ទឹកសុីអុីវ ចំនួន ១០០ យួរ -មីជាតិ ចំនួន ១០០ កេស -ត្រីខកំប៉ុង ចំនួន១០០ យួរ -ទឹកបរិសុទ្ធសិង្ហ ចំនួន១០០ យួរ -ម៉ាស់ ចំនួន ២០,០០០ បន្ទះ ។ ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បាន គោរពជូនពរចំពោះ លោក ឧកញ៉ាលឹម ហេង អគ្គនាយក ក្រុមហ៊ុន លឹម ហេង គ្រុប និងសហការី សូមមានសុខភាពល្អបរិបូណ៍ រកស៊ីទទួលទានមានបាន និងជួបប្រសព្វនូវ ពុទ្ធពរ ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ជាពិសេស សូមជៀសផុតពីជំងឺកូវីដ-១៩ ៕ដោយ:វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម