Tuesday, May 13, 2025
Header Banner

តុលាការខេត្តសៀមរាប ចេញដីកាឲ្យឈ្មោះ ឈុន វាន ដែលបានបង្ហោះព័ត៌មានមិនពិតនៅលើបណ្តាញសង្គមហ្វេកបុកដោយបាននិយាយថា មន្រ្តីនគរបាលក្រសួងមហាផ្ទៃម្នាក់ធ្លាក់ខ្លួនពិការក្រោយចាក់វ៉ាក់សាំងចិនចូលខ្លួនមកបំភ្លឺ

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ អយ្យការអមសលាដំបូងខេត្តសៀមរាប បានចេញដីកាឲ្យឈ្មោះ ឈុន វាន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិប៉ាង ឃុំក្តីរុន ស្រុកពួក សៀមរាប ដែលបានយករូបភាពរបស់មន្រ្តីនគរបាលជាតិម្នាក់ នៃក្រសួងមហាផ្ទៃ យកមកបង្ហោះចែកចាយជាសាធារណៈ នៅលើបណ្តាញសង្គមហ្វេសបុក ដែលមានគណនីហ្វេសបុកឈ្មោះ Chhun VeanII ដោយនិយាយថា មន្រ្តីនគរបាលក្រសួងមហាផ្ទៃម្នាក់ធ្លាក់ខ្លួនៃពិការក្រោយពីចាក់វ៉ាក់សាំងចិន ឲ្យចូលខ្លួនមកកាន់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីធ្វើការឆ្លើយបំភ្លឺ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២៣និង០៤នាទី ឈ្មោះ ឈុន វាន បានយករូបភាពរបស់មន្រ្តីនគរបាលជាតិម្នាក់ នៃក្រសួងមហាផ្ទៃ យកមកបង្ហោះចែកចាយជាសាធារណៈ នៅលើបណ្តាញសង្គមហ្វេសបុក ដែលមានគណនីហ្វេសបុកឈ្មោះ Chhun VeanII ដោយនិយាយថា មន្រ្តីនគរបាលក្រសួងមហាផ្ទៃម្នាក់ធ្លាក់ខ្លួនពិការក្រោយពីចាក់វ៉ាក់សាំងចិន ដែលការបង្ហោះនេះ ជាព័ត៌មានក្លែងក្លាយធ្វើឲ្យសាធារណៈជនជាតិ-អន្តរជាតិ មានការយល់ច្រឡំពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះប្រជាពលរដ្ឋក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលបញ្ហានេះជាការញ៉ុះញ៉ង់បង្កឲ្យមានភាពអសន្តិសុខនៅក្នុងសង្គម៕ដោយ:វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម