Tuesday, May 13, 2025
Header Banner

ឯកឧត្តម លឹម សុខតូ និងក្រុមការងារខេត្តចុះជួបសុខទុក្ខបងប្អូនពលករចំនួន៥៣១នាក់ នៅមណ្ឌលចត្តាឡីស័កពហុកីឡដ្ឋានខេត្តឧត្ដរមានជ័យ

ឧត្តរមានជ័យ៖អាជ្ញាធរខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នេះ ឯកឧត្តម លឹម សុខតូ អភិបាលរង ខេត្តឧត្ដរមានជ័យ និងជាប្រធានក្រុមការងារចំពោះកិច្ច ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងក្រុមការងារខេត្ត បានអញ្ជើញចុះជួប សួរសុខទុក្ខបងប្អូនពលករដែលធ្វើចំណាកស្រុកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ នៅមណ្ឌលចត្តាឡីស័កពហុកីឡដ្ឋានខេត្ត ស្ថិតនៅក្នុងក្រុងសំរោង។នៅក្នុងឱកាសជួបសំណេះសំណាល ជាមួយបងប្អូនពលករនោះដែរ ឯកឧត្តម លឹម សុខតូ បានមានប្រសាសន៍លើកឡើងថា ការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ចំពោះបងប្អូនពលករនាពេលនេះ ធ្វើឡើងតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ហើយចំពោះការធ្វើចត្តាឡីស័ករយៈពេល១៤ ថ្ងៃនេះដែរ រដ្ឋបាលខេត្ត ក៏បានយកចិត្តទុកដាក់ចំពោះការផ្គត់ផ្គងនូវការស្នាក់នៅចំណីអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួនជូនបងប្អូនពលករផងដែរ។ឯកឧត្ដម បានអំពាវនាវឲ្យបងប្អូនពលករ រួមគ្នាការពារជំងឺកូវីដ១៩ កុំឱ្យមានការចម្លងដល់បងប្អូនក្រុមគ្រួសារក៏ដូចជាសហគមន៍បន្ថែមទៀត ហើយសូមចេះស្រឡាញ់ រាប់អានគ្នាជួយមើលគ្នាទៅវិញទៅមក ប្រសិនបើមានករណីមិនស្រួលណាមួយសូមរាយការណ៍មកក្រុមគ្រូពេទ្យ ឬកងកម្លាំងជាបន្ទាន់។ ឯកឧត្ដម បន្តថាប្រសិនបើបុគ្គលណាមិនគោរពតាមវិធានការរបស់ក្រសួងសុខាភិបាលដោយចត្តាឡីស័ក១៤ ថ្ងៃ ឬរត់ចេញ ឬគេចវេសពីការធ្វើចត្តាឡីស័ក នឹងត្រូវផាកពិន័យចាប់ពី ១.០០០.០០០ រៀលទៅ៥.០០០.០០០ រៀល ចំពោះអ្នកមិនព្រមឲ្យក្រុមគ្រូពេទ្យពិនិត្យយកសំណាកត្រូវពិន័យជាប្រាក់ ១.០០០.០០០ រៀល ទៅ៥.០០០.០០០ រៀល និង អ្នកផ្ដើមគំនិតដឹកនាំ(មេខ្យល់)អោយគេគេចពីចត្តាឡីស័កត្រូវពិន័យជាប្រាក់ ១០.០០០.០០០ រៀល ទៅ ៥០.០០០.០០០ រៀល ព្រមទាំងមានទោសព្រហ្មទណ្ឌទៀតផង៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម