Thursday, September 18, 2025
Header Banner

នៅទីបំផុតគេបានស្គាល់​ឈ្មោះក្រុម​ឧក្រិដ្ឋជន​ចាប់ជំរិត ទាំង​៤​នាក់ហើយ

​ភ្នំពេញ ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ករណី​ក្រុម​ឧក្រិដ្ឋជន​ចំនួន ០៤​នាក់ ដោយ​ប្រើប្រាស់​កាំភ្លើង​វែង​០១​ដើម និង​ខ្លី​២​ដើម រៀប​គម្រោង​ចូល​ប្លន់​ចាប់ជំរិត ដែល​មាន​ទីតាំង​ក្នុង​បុរី​មួយ ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប​បណ្ដាល​ឲ្យ​ក្រុម​ជនល្មើស​ស្លា​.​ប់​ទាំង​៤​នាក់​នៅ​កន្លែង​កើតហេតុ​នោះ មន្ត្រី​នគរបាល បង្ហើប​ឲ្យ​ស្គាល់​អត្តសញ្ញាណ ទាំង​៤​នាក់​ហើយ ។ហេតុការណ៍​រៀប​គម្រោង​ចូល​ប្លន់​ចាប់ជំរិត​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោ​ប្រមាណ​១១​ព្រឹក​ថ្ងៃ​ទី​០១ ខែ​មិ​នា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​គ្រឹះ​លេខ​២០ ក្នុង​បុរី​អង្គរ​ភ្នំពេញ ក្នុងភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ របស់​ជន​រង​គ្រោះ​ឈ្មោះ ម៉ៅ ហួរ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជា​ពាណិជ្ជករ និង​ជា​អតីត​ប្រធាន​សាខា​អគ្គិសនី ខេត្តកំពង់ចាម ហើយ​បច្ចុប្បន្ន ត្រូវ​បាន​ផ្លាស់​មក​ក្រុមហ៊ុនអគ្គីសនី​កម្ពុជា​វត្ត​ភ្នំ ។មន្ត្រី​នគរបាល កំណត់​បាន​អត្តសញ្ញាណ​ក្រុម​ឧក្រិដ្ឋជន​ចាប់ជំរិត ទាំង​៤​នាក់ រួម​មាន ៖ទី​១. ឈ្មោះ អ៊ឹម សុវណ្ណ​រិ​ទ្ធ អាយុ​២២​ឆ្នាំ ជា​មេខ្លោង ត្រូវ​គេ​ដឹង​ថា កាន់​ប័ណ្ណ​សម្គាល់​ជា​មន្ត្រី​យោធា មាន​ឋានន្តរ​ស័ក​ថ្នាក់​វរសេនីយ៍ត្រី ទោះបីជា​យ៉ាងណា ស្នងការដ្ឋាន​បុគ្គលិក​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស បាន​ធ្វើការ​បដិសេធ​ដោយ​អះអាង​ថា ប័ណ្ណ​ដែល​ជនល្មើស​ឈ្មោះ អ៊ឹម សុ​វ​ណ្ណា​រិ​ទ្ធ ប្រើប្រាស់​ជា​ប័ណ្ណ​ក្លែងក្លាយ មិនមែន​ជា​ប័ណ្ណ​សម្គាល់​ដែល​ចេញ​ដោយ​បញ្ជាការដ្ឋាន​អង្គរក្ស​ឡើយ ។ទី​២. ឈ្មោះ​រី ពីសី អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១២៨ ផ្លូវលំ ភូមិ​ព្រែក​រង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ទី​៣. ឈ្មោះ ម៉ូ​វ ផានិត អាយុ​២៣​ឆ្នាំ មុខរបរ​ជាង​រថយន្ត ស្នាក់​នៅផ្ទះ​ជួល​នៅ​ក្រោយ​វត្ត​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល និង​មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ពង្រ ឃុំរ​ការ​កោះ​ស្រុក​កង​ពិសី ខេត្ត​កំពង់​ស្ពី ។និង​ទី​៤. ឈ្មោះ រ៉​ន ភា​រុណ អាយុ​២១​ឆ្នាំ នៅផ្ទះ​គ្មាន​លេខ ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។សូម​ជូនដំណឹង​ថា គិត​មក​ត្រឹម​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០២ មីនា​នេះ សព​ដែល​ជា​មេ​ក្លោ​ង​ឧក្រិដ្ឋជន ត្រូវ​បាន​លោកតា​អាចារ្យ វត្ត​ទឹកថ្លា សម្រេច​ធ្វើការ​បូជា ព្រោះ​សព​បាន​ធំក្លិន​ទៅ​ហើយ ទាំង​ដែល​មិនឃើញ​មាន​សាច់ញាតិ​មក​ទទួល និង​មក​មើល​ទេ ។ស​ព​ឧក្រិដ្ឋជន​ទាំង​ទាំង​៤​នាក់​នេះ ត្រូវ​បាន​បូជា​រួចរាល់​អស់ហើយ មាន​ក្រុម​គ្រួសារ និង​សាច់ញាតិ​មក​យក​ធាតុ​ជា​បន្តបន្ទាប់ លើកលែងតែ​ធាតុ​ឧក្រិដ្ឋជន ជា​មេខ្លោង មិន​ទាន់​ឃើញ​មាន​សាច់ញាតិ ឬ​ក្រុម​គ្រួសារ​មក​យក​ធាតុ​ឡើយ ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម