Tuesday, May 13, 2025
Header Banner

នគរបាលជាន់ខ្ពស់ខេត្តបន្ទាយមានជ័យ ៖ស្ត្រីដែលត្រូវឃាតកចាក់សម្លាប់នោះ គឺជាករណីប៉ុនប៉ងរំលោភមិនបានសម្រេច!

បន្ទាយមានជ័យ៖​លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា​ ស្ត្រីដែលត្រូវឃាតកចាក់សម្លាប់នោះ ជាករណីប៉ុនប៉ងរំលោភមិនបានសម្រេចទើបចាក់សំលាប់កំពុងតាមរុករកចាប់ខ្លួនមិនទាន់បាននៅឡើយរហូតដល់យប់ម៉ោង៧នឹង៣០នាទីយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ក្រុងប៉ោយប៉ែត។លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់នៅវេលាម៉ោង៧នឹង៣០នាទីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ថា៖ស្ត្រីរងគ្រោះជាបុគ្គលិកកាស៊ីណូដែលត្រូវបានឃាតកចាក់បំពង់កសម្លាប់ក្នុងទាំងអាក្រាតកាយជាករណីប៉ុនប៉ងរំលោភមិនទាន់បានសម្រេចនៅឡើយទេក្រោយពីមន្ត្រីបច្ចេកទេសពិនិត្យលើសាកសពស្ត្រីរងគ្រោះ។លោកបានបញ្ជាក់ថា៖ឃាតកដែលចាក់សម្លាប់ស្ត្រីរងគ្រោះ គឺកម្លាំងនគរបាលជំនាញបានទទួលមុខសញ្ញាបានដឹងហើយកំពុងរុករកចាប់ទាំងយប់ដែលឃាតកកំពុងរត់លាក់ខ្លួន។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា៖ស្ត្រីរងគ្រោះដែលត្រូវឃាតកចាក់សំលាប់មានឈ្មោះ ហួន ស្រី អាយុ២៣ឆ្នាំ (ជាបុគ្គលិកកាស៊ីណូហ្ក្រេនរីសត)រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត។ដែលត្រូវឃាតកចាក់សម្លាប់ហើយត្រូវបានមិត្តភក្តិស្នាក់នៅជាមួយចេញពីធ្វើការកមដល់បន្ទប់ឃើញដេកស្លាប់នៅវេលាម៉ោង៧យប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នៅផ្ទះជួលបន្ទប់លេខ៥​ ស្ថិតភូមិក្បាលស្ពានមួយ សង្កាត់.ក្រុងប៉ោយប៉ែត៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម