Saturday, May 18, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

នោះ នោះ សមត្ថកិច្ចចម្រុះចុះបិទកន្លែងកែភេទ ជ្រកក្រោមការកែសម្ផស្ស និងប្រើប្រាស់ឱសថគ្មានច្បាប់២ទីតាំងនៅទីក្រុងភ្នំពេញ

ភ្នំពេញ៖សមត្ថកិច្ចបានឲ្យដឹងថា មន្រ្តីជំនាញអន្តរក្រសួង បានធ្វើការចុះឆែកឆេរ និងបិទទីតាំងកែភេទទ្រង់ទ្រាយធំ ជ្រកក្រោមការកែសម្ផស្សចំនួនពីរកន្លែងក្នុងរាជធានីភ្នំពេញ ខណៈទីតាំងទំាងនេះជាម្ចាស់តែមួយ ហើយពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងប្រើប្រាស់ឱសថក្លែងក្លាយ និងគ្មានច្បាប់ជាដើម។

ការចុះបិទកន្លែងកែភេទ នេះគឺបានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ដឹកនាំដោយឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាននៃគណកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ ដោយទីតាំងទាំងពីរនោះមានឈ្មោះ GANGNAM BEAUTY & CLINICនេះ ស្ថិតនៅសង្កាត់ទំនប់ទឹក ក្បែស្ថានទូតចិន ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងមួយកន្លែងទៀត មានឈ្មោះមជ្ឈមណ្ឌលថែរក្សាសម្ផស្ស ដុកទ័រ កាង ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទូលគោក រាជធានីភ្នំពេញ។ថ្លែងប្រាប់អ្នកសារព័ត៌មានខណៈកំពុងដឹកនាំប្រតិបត្តិការឆែកឆេរ និងបិទទីតាំងកែសម្ផស្សខាងលើនេះ ឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា បានឲ្យដឹងថា ការចុះឆែកឆេរនៅទីតាំងលួចកែភេទនេះ គឺបានធ្វើឡើងបន្ទាប់ពីមន្រ្តីជំនាញធ្វើការស៊ើបអង្កេតឃើញថា ម្ចាស់ទីតាំងកែភេទនេះ បានលួចនាំឱសថខុសច្បាប់ជាច្រើនមកពីក្រៅប្រទេស ហើយបានលួចកែភេទបុរសទៅស្រ្តី ពីស្រ្តីទៅបុរសដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវខណៈការកែភេទនេះគឺមានលក្ខណៈទ្រង់ទ្រាយធំផងដែរនោះ។លោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយចុះប្រតិបត្តិការ អាជ្ញាធរបានធ្វើការឃាត់ខ្លួន និងសួរចំលើយនូវម្ចាស់ទីតាំង ដែលជាជនជាតិវៀតណាម និងបុគ្គលជាខ្មែរ និងជនជាតិវៀតណាមមួយចំនួនផងដែរ ហើយអ្នកជាប់ពាក់ព័ន្ធ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធីច្បាប់ផងដែរ។បើតាមការបញ្ជាក់បន្ថែមពីលោក ទិត សួស្តី អនុប្រធានមន្ទីរពេទ្យនៃក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះឆែកឆេរ រហូតដល់បិទនូវទីតាំងកែភេទនេះ គឺមន្រ្តីបានរកឃើញឱសថជាច្រើនម៉ាក ដែលខុសច្បាប់ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល សម្ភារវះកាត់ រួមទាំងលិង្គបុរស ដែលបានកាត់ដើម្បីប្តូរភេទទៅជាស្រ្តីមួយចំនួនផងដែរ ខណៈសម្ភារដែលរឹបអូសបាននេះ នឹងបញ្ជូនទៅកាន់តុលការរាជធានីភ្នំពេញចាត់ការបន្ត។សូមបញ្ជាក់ថា នៅក្នុងប្រតិបត្តិការចុះឆែកឆេរនេះ ក៏មានការចូលរួមពីលោកព្រះរាជអាជ្ញារាជធានីភ្នំពេញ លោក មុត តារា អាជ្ញាធរមូលដ្ឋានផងដែរ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម