Saturday, May 18, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជេីញទទួលគ្រឿងឧបភោគ បរិភោគ ពីក្រុមហ៊ុន អិល វ៉ាយ ភី គ្រុបខេត្តឧត្ដរមានជ័យ

ឧត្ដរមានជ័យ៖​នគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងសហការី នៅព្រឹក ថ្ងៃទី០៤​ ខែមីនា​ ឆ្នាំ២០២១នេះ បានអញ្ចើញទទួលគ្រឿងឧបភោគ បរិភោគពីក្រុមហ៊ុនអិល វ៉ាយ ភី គ្រុប របស់ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ដែលជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្រាប់ស្នងការដ្ឋាន ដើម្បីយកទៅផ្តល់ជូនកងកម្លាំងដែលឈរជើងប្រចាំការការពារគោលដៅតាមព្រំដែន ដេីម្បីប្រើប្រាស់ក្នុងការចូលរួមបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ (Covid 19) ។អំណោយទាំងនោះរួមមាន÷អង្ករ ចំនួន ១០តោន, ទឹកត្រី ចំនួន ១០០យួរ, ទឹកស៊ីអ៊ីវ ចំនួន ១០០យួរ, មី ចំនួន ១០០កេស, ត្រីខកំប៉ុង ចំនួន ១០០យួរ, ទឹកបរិសុទ្ធ ចំនួន ១០០យួរ, តង់ ចំនួន ២០តង់ សរុបជាទឹកប្រាក់ ចំនួន ៤២,៥០០,០០០រៀល ។មន្ត្រីដដែលបន្ថែមថា គណៈស្នងការ និងកងកម្លាំងក្រោមឱវាទទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ សូមគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន អិល វ៉ាយ ភីគ្រុប ដែលបានឧបត្ថម្ភដល់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ។សូមគោរពជូនពរចំពោះ ឯកឧត្តម អ្នកឧកញ៉ា និងសហការី សូមមានសុខភាពល្អបរិបូណ៍ រកស៊ីទទួលទានមានបាន និងជួបប្រសព្វនូវ ពុទ្ធពរ ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ជាពិសេសសូមជៀសផុតពីជំងឺកូវីដ-១៩៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម