Saturday, May 18, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងខណៈម្ចាស់ផ្ទះមិននៅ

រតនគិរី÷សេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីអគ្គិភ័យមួយបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយខ្នងបណ្តាលអោយទ្រព្យសម្បត្តិក្នុងផ្ទះក្លាយជាចំណីអគ្គីភ័យអស់ទាំងស្រុងផងដែរ។ករណីអគ្គិភ័យនេះកើត នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១វេលាម៉ោង១៧និង១០នាទី នៅភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី។បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបានអោយដឹងថាករណីភ្លើងឆេះនេះកើតឡើងដោយសារ ភ្លើងឆេះព្រៃក្បែរផ្ទះ ក្រោយមកមានផ្សែង អណ្ដាតភ្លើងចេញពីក្នុងផ្ទះតែម្ដង។ ក្នុងពេលឆេះនេះ គឺម្ចាស់ផ្ទះមិន គឺពួកគាត់បានទៅចំការអស់ហើយ។ ក្រោយពីទទួលបានដំណឹងពីភ្លើងឆេះនេះភ្លាមរថយន្ដពន្លត់អគ្គីភ័យ ស្រុកលំផាត់ បានចុះជួយអន្ដរាគមន៍ភ្លាមៗ ប៉ុន្ដែដោយសារតែភ្លើងភ្លើងឆេះខ្លាំង(ភ្លើងឆេះពេញក្រមុំ) និងផ្លូវពីអធិការដ្ឋានទៅកន្លែងឆាបឆេះមានចម្ងាយឆ្ងាយ ទើបគ្រប់គ្រងស្ថានការមិនបាន ។ ប៉ុន្ដែកម្លាំងពន្លត់អគ្គីភ័យក៏បានបាញ់បង្ការការពារមិនអោយរាលដាលដល់ផ្ទះដទៃជិតនោះផងដែរ ដោយប្រើប្រាស់ទឹកអស់ចំនួនពីរឡាន។របាយការណ៍ក៏បានបញ្ជាក់អោយដឹងផងដែរថា ជនរងគ្រោះឈ្មោះ មី គ្លូក ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ និងមានសមាជិក (ប្រពន្ធកូនចំនួន៥នាក់ ស្រី២នាក់) មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ករណីខាងលើនេះ បណ្ដាលអោយមានការខូចខាតទ្រព្យសម្បត្តិ រួមមាន ÷- ផ្ទះឈើប្រក់ក្បឿង ទំហំ៨,៥០m x ១០,៥០m ។- ស្រូវពូជ ៥បេ ។- ម៉ាស៊ីនកាត់ស្មៅ ១គ្រឿង ។- ម៉ាស៊ីនបាញ់ថ្នាំ ១គ្រឿង ។- ថ្នាំសម្លាប់ស្មៅ ៥កាដុង ។- ឈើងឿ កកោះ ៣សន្លឹក ។- ឈើងឿ ស្រឡៅ ១សន្លឹក ។- សសរបំរុងធ្វើផ្ទះបាយ៨ដើម និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត៕ដោយ÷ សាវ័ន

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម