Wednesday, September 17, 2025
Header Banner

បិទហាងហ្វឺជាបណ្តោះអាសន្ននៅកណ្តាលក្រុងសៀមរាប បន្ទាប់ពីមានអ្នករត់ចេញពីកន្លែងចក្តាឡីស័ក ហើយចូលទៅញ៉ាំអាហារនៅទីនោះ

សៀមរាប៖ សមត្ថកិច្ចមូលដ្ឋានដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ហាងគុយទាវមួយកន្លែង មានយីហោ “ហ្វឺ អាម៉ាប់” ដែលមានទីតាំងស្ថិតក្នុង ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានគណៈ កម្មការទប់ស្កាត់កូវីដ១៩ ចុះទៅបិទជាបណ្តោះអាសន្ន និងបាននាំមនុស្ស៦នាក់ ទៅធ្វើចត្តាឡីស័ក នៅល្ងាចថ្ងៃទី០៤ មីនា ឆ្នាំ២០២១នេះ។

បន្ទាប់ពីមានសេចក្តីរាយការណ៍ មានបុរសម្នាក់លួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក និងស្ត្រីម្នាក់ទៀតដែលគេសង្ស័យថា បានប៉ះពាល់ជាមួយអ្នកវិជ្ជមានមេរោគកូវីដ១៩ ធ្វើដំណើរមកពីក្រុងព្រះសីហនុ ចូលទៅទទួលទានអាហារនៅទីនោះ។

ចំពោះករណីនេះ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោកក្រុស សារ៉ាត់ មិនអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចូលហើយលោកមិនលើកឆ្លើយតប ទាំងតាមសារ៕ដោយ:វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម