Saturday, May 18, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

រន្ធត់ណាស់…មនុស្ស២នាក់បានស្លាប់និង៤នាក់ទៀតរបួសធ្ងន់ស្រាលបន្ទាប់ពីគោយន្តច្នៃជ្រុលចង្កូតទៅបុកម៉ូតូ២គ្រឿងទាំងកំរោល…

រតនគិរី៖សេចក្តីរាយការណ៍បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បណ្តាលឲ្យបុរស២នាក់បានស្លាប់នៅនឹងកន្លែងនិងមនុស្ស៤នាក់ទៀតបានរងរបួសធ្ងន់.ស្រាល បន្ទាប់ពីគោយន្តកែច្នៃមួយគ្រឿងបានជ្រុលចង្កូតទៅបុកម៉ូតូ២គ្រឿងដែលកំពុងធ្វើដំណើរទាំងកំរោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវលំត្រង់ចំណុចផ្លូវកោងចុះទួល ស្ថិតនៅក្នុងភូមិឡូន សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរគោយន្តកែច្នៃបង្កគ្រោះថ្នាក់មានឈ្មោះ ញ៉ែម សុធី ភេទប្រុស អាយុ៣៨ឆ្នាំជនជាតិខ្មែរ រស់នៅភូមិបរញ៉ុក ឃុំឯកភាព ស្រុកអូរជុំខេត្តរតនគីរី (ស្លាប់)នៅនិងកន្លែងកើតហេតុ។អ្នករួមដំណើរជាមួយគោយន្ត ១.ឈ្មោះ សុីណា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ រងរបួសធ្ងន់។២.ឈោ្មះ កុសល ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរ រងរបួសធ្ងន់ អ្នកទាំងពីររស់នៅឃុំជាមួយអ្នកបើកបរគោយន្តកែច្នៃ។រីឯម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខរតនគិរី1B-4770 បើកបរដោយឈ្មោះ សឿន ពិន ភេទស្រី អាយុ៣០ឆ្នាំជនជាតិទំពួន មុខរបរកម្មករបច្ចុប្បន្នរស់នៅភូមិឡូន សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី រងរបួសធ្ងន់។ម៉ូតូមួយគ្រឿងម៉ាក សុី រ៉ូស ពណ៌ខ្មៅ មិនមានពាក់ស្លាកលេខ បើកបរដោយឈ្មោះនិន យាវ ភេទប្រុសអាយុ៤៨ឆ្នាំ ជនជាតិខ្មែររស់នៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុងរងរបួសធ្ងន់។អ្នករួមដំណើរជាមួយម៉ូតូសុីរ៉ូស ឈ្មោះ ប៊ុន ឆេងភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុងមុខរបរកសិករ(ស្លាប់)នៅនិងកន្លែងកើតហេតុ។

មូលហេតុ បណ្តាលមកពីអ្នកបើកបរគោយន្ដកែច្នៃបើកបរក្នុងល្បឿនលឿន ដល់ផ្លូវចុះចំណោតហើយកោង ចាប់ហ្វាំងមិនជាប់ជ្រុលទៅបុកនិងម៉ូតូ២គ្រឿងហើយក្រឡាប់គោយន្តខ្លួនឯង បណ្តាលឲ្យមនុស្សស្លាប់២នាក់របួសធ្ងន់៣នាក់និងរបួសស្រាល១នាក់។
ក្រោយកើតហេតុសមត្ថកិច្ចបានដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ដោយឡែកមធ្យោបាយទាំង៣គ្រឿងត្រូវបានកម្លាំងជំនាញអូសយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីបំពេញសំណុំរឿងទៅតាមនីតិវិធី៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម