Saturday, May 18, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សិស្សវិទ្យាល័យសំរោង ស្រុកសូទ្រនិគម ប្រមាណជិត១០០នាក់បានស្រែកយំនិងដួលសន្លប់ ដោយមិនដឹងមូលហេតុ

ខេត្តសៀមរាប៖ អធិការនករបាលស្រុកសូទ្រនិគមលោកវរសេនីយ៍ឯក ទេព ចាន់ណា បានឲ្យដឹងថា មានករណីសិស្សវិទ្យាល័យសំរោង ប្រមាណជា៧៣នាក់ បានស្រែកយំនិងដួលសន្លប់ ដោយមិនដឹងមូលហេតុ។ហេតុការណ៍ដួលសន្លប់នេះបានកើតឡើងនៅព្រឹកថ្ងៃទី០៦ខែមីនាឆ្នាំ២០២១នេះស្ថិតក្នុងបរិវេណសាលាវិទ្យាល័យសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។លោកអធិការ បន្តថា ដោយឃើញសភាពបែបនេះសមត្ថកិច្ចនិងលោកគ្រូអ្នកគ្រូបានដឹកជញ្ជូនសិស្សទាំងនោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគមនិងមណ្ឌលសុខភាពឃុំសំរោង។លោកបន្ថែមថា បើតាមការឲ្យដឹងពីលោកគ្រូអ្នកគ្រូនិងតាមការសង្កេត ទៅឃើញថា បើតាមការពិនិត្យរបស់ក្រុមគ្រូពេទ្យកូនសិស្សទាំងអស់នោះមិនមានជំងឺឈឺថ្កាត់អ្វីនោះទេ ហើយបើតាមការស្រែកយំរបស់សិស្សសាលាទាំងអស់នោះគឺហាក់បីដូចជាមានរឿងអបិយជំនឿ(ខ្មោចចូល)។បច្ចុប្បន្ននេះសិស្សទាំងនោះត្រូវបានឪពុកម្ដាយដឹកយកទៅផ្ទះនិងអ្នកខ្លះទៀតត្រូវបានពុកម្ដាយហៅមកគ្រូមកសូទ្រផ្លុំទៅជំនឿរបស់ពួកគាត់ហើយអ្នកខ្លះក៏បានធូរស្រាលអស់មួយចំនួនផងដែរ៕ដោយ:វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម