កំពង់ស្ពឺ៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសគ្រឿងញៀនជិត ១ គីឡូក្រាម។
ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ២១និង៣០នាទី កម្លាំងជំនាញ(ក៤)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ មានការចូលរួមកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលដោយលោកជំទាវ ចាត សូរស្មី ព្រះរាជអាជ្ញា បានបើកការស្រាវជ្រាវ បង្រ្កាបនៅចំណុច បណ្តោយផ្លូវល្បឿនលឿន ស្ថិតក្នុងភូមិព្រែកកំពោង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។លទ្ធផល៖ ក-ឃាត់ខ្លួនជនសង្ស័យ១នាក់: -ឈ្មោះ យ៉ន យុទ្ធ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ។ ខ-វត្ថុតាងចាប់យកបាន : -សារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ ៩៤១.៧៩ក្រាម ៕បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ បន្តតាមនីតិវិធី ៕ដោយ៖សេរី
សរ សរ សរ