រតនគិរី:សមត្ថកិច្ចបានឲ្យដឹងថា ព្រះសង្ឃ៤ព្រះអង្គ បានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត ហ្វតនិងម៉ូតូកង់បីក្នុងទិសដៅស្របទិសគ្នាពីកើតទៅលិច។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងនៅវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី ៨ខែមីនា ឆ្នាំ២០២១ តាមកំណាត់ផ្លូវជាតិលេខ៧៨ ទល់មុខវត្តត្រពាំងច្រេស ស្ថិតនៅក្នុងភូមិ១ ឃុំត្រពាំងច្រេសស្រុកកូនមមុំ។សមត្ថកិច្ចឲ្យដឹងថា ព្រះសង្ឃ៤អង្គដែលរងរបួសធ្ងន់និងស្រាលមានព្រះនាម ១,ព្រះនាមបេប កែវរត្រ័សុវណ្ណសុិន ព្រះជន១៦ព្រះវស្សា រងរបួសធ្ងន់។២,ព្រះនាម សាគុណ ភារុណ ព្រះជន១៨ព្រះវស្សា រងរបួសធ្ងន់។ ៣,ព្រះនាម ក ខាំលីនព្រះជន១៥ព្រះវស្សា រងរបួសស្រាល។ និង៤,ព្រះនាម សុខឃឿនសារឿមព្រះជន១៧ព្រះបស្សា រងរបួសស្រាល ព្រះសង្ឃទាំង៤អង្គខាងលេីនេះគង់នៅវត្តត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។ របាយការណ៍បានបញ្ជាក់ថា រថយន្តបង្ក ម៉ាកហ្វតពណ៌ទឹកប៊ីច ពាក់ស្លាកលេខរតនគិរី 3A-3233 អ្នកបើកបរក្រោយកើតហេតុបានចុះរត់គេចខ្លួនបាត់ស្រមោល។រីឯម៉ូតូកង់បីម៉ាកប៊្រីស្តារ(ឥណ្ឌា)ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1HE-2219 អ្នកបេីកបរឈ្មោះ សុខ ឃឿនសាវឿន ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅវត្តត្រពាំងច្រេស គ្មានរបួស បានដឹកព្រះសង្ឃចំនួន៤អង្គ មកដល់កន្លែងកើតហេតុក៏បានប៉ះគ្នាជាមួយនិងរថយន្តខាងលើតែម្តងបណ្តាលឲ្យព្រះសង្ឃដែលគង់លើម៉ូតូកង់បីរងរបួសធ្ងន់ស្រាលទាំង៤ព្រះអង្គ។ ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍និងជំនាញបានធ្វេីការវាស់វែងកន្លែងកេីតហេតុប្រមូលវត្ថុតាងយកមករក្សាទុកនៅអធិការដេីម្បីបន្តនីតិវិធីច្បាប់។ ចំណែកព្រះសង្ឃត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពស្រុកកូមមុំផងដែរ៕ដោយ:សេរី