កំពត៖សេចក្តីរាយការណ៍បានឲ្យដឹងថា ថ្ងៃមង្គលការមួយដែលគេដឹងថាកូនក្រមុំនាម សន សុភ័ណ្ឌ ជាគូនឹងកូនកំលោះនាម បៀច ភាស់ បានធ្វើឲ្យក្រុមភ្លេងនិងភ្នួងស្រឡាំងកាំង ខណៈថ្ងៃចូលរោងស្រាប់តែកូនក្រមុំឆ្លងទន្លេ ។បើតាមអ្នកដឹងហេតុការបានឲ្យដឹងថា មង្គលការមួយនេះបានរៀបចំឡើងកាលពីថ្ងៃទី៥ ខែមីនាឆាំ្ន២០២១នៅគេហដ្ឋានខាងស្រីតាមទំនៀមទម្លាប់នៅភូមិស្វាយផ្អែម ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។ប្រភពបន្តថា ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះនៅវេលាម៉ោងជិត៦ព្រឹកថ្ងៃទី៤ ខែមីនាដែលជាថ្ងៃចូលរោងស្រាប់តែកូនក្រមុំនាម សន សុភ័ណ្ឌ បានឈឺពោះឆ្លងទន្លេបង្កើតបានកូនស្រីមួយនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច ប្រកបដោយសុវត្ថិភាពដោយទុកឲ្យកូនកំលោះឈរជាសាម៉ីខ្លួនបន្តពិធីជាពិសេសគឺឈរទទួលភ្ញៀវតែម្នាក់ឯង ឯកូនក្រមុំនៅឯមន្ទីរពេទ្យ ។បើយោងតាមការឲ្យដឹងពីលោកអាចារ្យអ្នកកាន់កម្មវីធីមង្គលការនិយាយថាថ្ងៃចូលរោងមិនមានកូនកំលោះកូនក្រមុំទេគឺបានត្រឹមតែយកសម្លៀកបំពាក់កូនកំលោះនិងកូនក្រមុំ មកដាក់រៀបចំសែនព្រេនជូនដូនតាសាច់ញាតិកូនប្រុសកូនស្រីប៉ុណ្ណោះ ។អ្នកដែលដឹងរឿងបានបន្ទោសដល់អ្នកអាណាព្យាបាលខាងស្រីថា បើកូនមានផ្ទៃពោះគ្រប់ខែហែតុអ្វីក៏រៀបការគួរតែចាំឆ្លងទន្លេហើយចាំការក៏វាមិនហួសពេលអ្វីដែរ ។ បើតាមការឱ្យដឹងពីក្រុមសាច់ញាតិកូនក្រមុំថានាង សន សុភ័ណ្ឌ ទៅលក់អីវ៉ាន់នៅកំពង់សោម ឯឈ្មោះ បៀច ភាស់ កូនកំលោះជាអ្នករត់តាក់ស៊ីពីកំពង់ត្រាចទៅខេត្តព្រះសីហនុព្រោះកូនកំលោះមានស្រុកកំណើតនៅឃុំដំណាក់កន្ទួតខាងជើងស្រុកកំពង់ត្រាចខេត្តកំពតបានទាក់ទងស្គាល់គ្នានឹងបានបង្កើតចំណងស្នេហា៕ដោយ៖សេរី