ភ្នំពេញ៖សេចក្តីរាយការណ៍បានឲ្យដឹងថា មន្ត្រីអ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសាន សុខសីហា បានថ្លែងប្រាប់អ្នកកាសែតថា រហូតមកដល់ពេលនេះ មិនមានការបញ្ជាក់ផ្លូវការណាមួយពីក្រសួងសុខាភិបាល ជុំវិញការផ្សព្វផ្សាយថា លោកឧត្តមសេនីយ៍ត្រី សែម សុគន្ធា ស្នងការរងនគរបាលរាជធានីភ្នំពេញ មានវិជ្ជមានកូវីដ-១៩។លោក សាន សុខសីហា បញ្ជាក់ថា “សំខាន់យើងយោងតាមឯកសាររបាយការណ៍ប្រចាំថ្ងៃ របស់ក្រសួង បើចេញមកយ៉ាងម៉េច យើងថាយ៉ាងនោះ មិនមែនថា ឲ្យតែមនុស្សហ្នឹងឈឺសុទ្ធតែកូវីដនោះទេ។ មើលតែរបាយការណ៍ក្រសួងទៅដឹងហើយ បើអត់មានទេ យើងមិនអាចយោងលើសារនេះ សារនោះ ជាផ្លូវការនោះទេ”។លោកសាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទោះជាយ៉ាងណាលោកអះអាងថា លោកមិនបានសួរបញ្ជាក់ឲ្យច្បាស់ពីស្ថានភាពជំងឺរបស់គាត់នោះទេ ថាជាជំងឺអ្វី គ្រាន់តែដឹងថា គាត់ឈឺធម្មតា។លោកឧត្តមសេនីយ៍ត្រី សែម សុគន្ធា ស្នងការរងនគរបាលរាជធានីភ្នំពេញកាលកាលពីថ្មីៗនេះ មានសារសម្លេងមួយ ត្រូវបានគេផ្សព្វផ្សាយពីម្នាក់ទៅម្នាក់ថា លោកឧត្តមសេនីយ៍ត្រី សែម សុគន្ធា ស្នងការរងនគរបាលរាជធានីភ្នំពេញ មានវិជ្ជមានកូវីដ-១៩ និងងបានផ្សព្វផ្សាយរូបភាពរបស់លោកឧត្តមសេនីយ៍ត្រី សែម សុគន្ធា អង្គុយព្យួរស៊ីរ៉ូមលើគ្រែពេទ្យថែមទៀតផង។យ៉ាងនេះក្តីគេនៅទន្ទឹងរង់ចាំមើលលទ្ធផលរបស់គ្រូពេទ្យជំនាញសិន៕ដោយ៖វាយោ