Tuesday, May 13, 2025
Header Banner

សម្ដេចតេជោ មានប្រសាសន៍ក្នុងសារមួយថា នឹង សម្រេចឲ្យបូជា ប្រសិនបើមានករណីស្លាប់ដោយកូវីដ 19 នៅកម្ពុជា

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ណែនាំដល់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ អំពីករណីប្រសិនបើមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ដោយសម្រេចយកការបូជាសព ជំនួសការបញ្ចុះ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានបញ្ជាក់ នៅក្នុងសារពិសេសមួយថា ប្រសិនបើមានករណីអ្នកជំងឺកូវីដ-១៩ស្លាប់ យើងសម្រេចយកការបូជាសព មិនមែនការបញ្ចុះទេ។ សម្ដេចបានបញ្ជាក់ថា កន្លងមកនេះ ដោយសារមិនទាន់មានករណីធ្ងន់ធ្ងរ អំពីបញ្ហាកូវីដ១៩ ហើយក៏ពុំទាន់មានការចាំបាច់ ត្រូវរៀបចំវិធានការចុងក្រោយ គឺករណីស្លាប់ ដោយសារជំងឺកូវីដនោះដែរ។ បញ្ហាចោទឡើងថា ប្រសិនបើមានអ្នកស្លាប់ ដោយសារជំងឺកូវីដ ថាតើត្រូវបូជា ឬកប់ (បញ្ចុះ)។
សម្ដេចនាយករដ្ឋមន្រ្ដី បានបន្ថែមថា សម្ដេចបានពិភាក្សាជាមួយនឹងឯកឧត្ដម ម៉ប ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាលកម្ពុជា បានកំណត់យកវិធានការថា ប្រសិនបើមានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ គឺត្រូវតែបូជា។ ករណីនេះ គេអាចយល់បានថា បើទោះជាទំនៀមទម្លាប់របស់ជនជាតិខ្លះ មិនអាចបូជាក៏ដោយ ប៉ុន្ដែវាជាករណីពិសេស សម្រាប់ករណីកូវីដ១៩នេះ យើងត្រូវតែបូជា ជាការចាំបាច់ ព្រោះយើងមិនមានដី សម្រាប់ដាក់កន្លែងនេះ សពមួយកន្លែងនោះ សពមួយនោះដែរ។
សម្ដេចនាយករដ្ឋមន្រ្ដី បានបន្ថែមថា មានប្រទេសជាច្រើន បានប្រើប្រាស់ដីធ្លីកប់ រហូតដល់២ទៅ៣ជាន់ ហើយដោយគ្មានមនុស្ស ឬក្រុមគ្រួសារទៅចូលរួម។ សម្រាប់យើង យើងប្រើប្រាស់វិធានការបូជា ដែលជាវិធានការងាយស្រួល ក្នុងការគ្រប់គ្រង។ សូមជម្រាបថា ទំនៀមទម្លាប់របស់សិង្ហបុរី គឺចិននៅសិង្ហបុរី សពត្រូវកប់។ ប៉ុន្ដែដោយសារ នៅក្នុងប្រទេសសិង្ហបុរី មានដីតូច មិនត្រូវបានអនុញ្ញាតឲ្យកប់នោះទេ សូម្បីតែអតីតនាយករដ្ឋមន្រ្ដីសិង្ហបុរី លោក លី ខ្វាន់យូ គឺសពរបស់គាត់ក៏ត្រូវបូជាផងដែរ៕សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម