Tuesday, May 13, 2025
Header Banner

កម្មករកម្មការិនីចំនួន៥០នាក់ រងរបួសធ្ងន់ស្រាល ដោយសារក្រឡាប់រថយន្តនៅខេត្តស្វាយរៀង

ស្វាយរៀង៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្មករកម្មការិនីចំនួន៥០នាក់ បានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ដោយខ្លួនឯង។ ហេតុការណ៍គ្រោះថ្នាក់បានកើតឡើង កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៤នឹង៥៥នាទី នៅចំណុចភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។បើតាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកកម្មករកម្មការិនី មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ សៀមរាម 3A-0557 បើកបរពីទិសខាងជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតធ្លាក់ចេញពីផ្លូវក្រឡាប់ផ្ងាជើងចាក់ចោលកម្មករកម្មការនីទៅក្នុងស្រែបង្កឲ្យរងរបួសធ្ងន់ស្រាលតែម្តង។ប្រភពដដែលបន្តថា អ្នកបើកបររថយន្តឈ្មោះជា ផារី ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ករណីនេះសមត្ថកិច្ចបានអូសយករថយន្តបង្កខាងលើយកទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយជាមួយជនរងគ្រោះតាមផ្លូវច្បាប់៕ដោយ៖ស្រីមុំ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម