បន្ទាយមានជ័យ៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះបានចុះបិទផ្ទះសំណាក់និងសណ្ឋាគារចំនួន២កន្លែង នៅក្រុងប៉ោយប៉ែត ដើម្បីយកសំណាក ក្រោយស្ត្រីជនជាតិចិនម្នាក់ រកឃើញវិជ្ជមានវីរុសកូវីដ-១៩ រហូតដល់ល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ស្ថិតចំណុចផ្ទះសំណាក់ណាវី និងសណ្ឋាគារវី៩ ភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត។
លោកវេជ្ជៈបណ្ឌិត រឿន សុធី អនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយពេលដែលក្រសួងសុខាភិបាល បានប្រកាសលទ្ធផលមានស្ត្រីជនជាតិចិនម្នាក់ ត្រូវឆ្លងជំងឺកូវីដ-១៩ ហើយសាកសួរប្រវត្តិស្ត្រីជនជាតិចិនស្នាក់នៅផ្ទះសំណាក់ណាវី ហើយត្រូវទៅខេត្តសៀមរាប បានសង្ស័យធ្វើតេស្តសំណាក ក្រសួងប្រកាសលទ្ធផលមានវិជ្ជមានជំងឺកូវីដ-១៩។លោកបានបញ្ជាក់ថា ជាការណែនាំរបស់ក្រសួងសុខាភិបាល និងជាការយកចិត្តទុកដាក់ពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអោយក្រុមការងារចុះទៅពិនិត្យទីតាំងស្នាក់នៅចំណុចផ្ទះសំណាក់យីហោណាវី ស្ថិតភូមិក្បាលស្ពានមួយ សង្កាត់/ក្រុងប៉ោយប៉ែត ដែលក្រុមការងារបានបិទទីតាំងយកសំណាករហូតដល់ល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ យកសំណាក់បានជាង២០នាក់ ភាគច្រើនជនជាតិចិន ក្នុងនោះមានបុរសជនជាតិចិន ជាសង្សាស្ត្រីជនជាតិចិន មានវិជ្ជមានកូវីដ-១៩៕ដោយ៖វាយោ