ភ្នំពេញ៖នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តយាងដឹកនាំ សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ និងព្រះរាជាគណៈគ្រប់ឋានានុក្រម ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីត-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត។ សូមថ្វាយព្រះពរ និងប្រគេនព្រះពរ សម្តេចជាអម្ចាស់ និងព្រះរាជាគណៈគ្រប់ៗព្រះអង្គ សូមមានព្រះសុខភាពល្អមាំមួនគ្រប់ពេលវេលាដើម្បីជាម្លប់ដ៏ត្រជាក់ក្នុងការដឹកនាំនិងអភិវឌ្ឍព្រះពុទ្ធសាសនាកម្ពុជារុងរឿងជានិរន្តន៍៕ដោយ៖វាយោ