Tuesday, May 13, 2025
Header Banner

សមត្ថកិច្ចរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងលួចបើកខារ៉ាអូខេ ផ្គើននឹងការណែនាំរបស់រាជរដ្ឋាភិបាល ចំនួន៣ទីតាំងដោយឃាត់ខ្លួនបុរស-ស្ត្រីបានចំនួន៥៧នាក់

ភ្នំពេញ៖សេចក្តីរាយការណ៍បានឲ្យដឹងថា គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបង្ក្រាបទីតាំងលួចបើកខារ៉ាអូខេ ដែលផ្គើននឹងការណែនាំរបស់រាជរដ្ឋាភិបាល ចំនួន៣ទីតាំង កាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដោយឃាត់ខ្លួនបុរស-ស្ត្រីបានចំនួន៥៧នាក់ បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ថ្លែងថា អនុវត្តទៅតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺ បុរស-ស្ត្រី ទាំង៥៧នាក់ នេះ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ក្នុងចំនួន៥៧នាក់នេះ សមត្ថកិច្ចបានឃាត់ខ្លួននៅភោជនីយដ្ឋាន ANGEl លួចបើកខារ៉ាអូខេ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១១ ប្លុកបុរីកីឡា ក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា ចំនួន២២នាក់ ហើយក្នុងចំនួននេះមាន មេការ៣នាក់ ។នៅភោជនីយដ្ឋាន អាត់ជួង ដែលស្ថិតនៅក្បែរស្តុបលូរប្រាំ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលជាហាងលួចលាក់បើកខារ៉ាអូខេ សមត្ថកិច្ចឃាត់ខ្លួនបានប្រុស ស្រីចំនួន៣៥នាក់ មានមេការចំនួន៣នាក់ និង ទី៣ នៅបារបារំាងមួយទីតាំងក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។លោកហួត ហៃ បន្តទៀតថា តាមការណែនាំរបស់លោកអភិបាលរាជធានីភ្នំពេញ គឺបានដាក់បញ្ជាឱ្យខណ្ឌទាំង១៤ ពង្រឹងឡើងវិញធ្វើយ៉ាងណា ទប់ស្កាត់ឲ្យបាន នូវការលួចបើកខារ៉ាអូខេបំពានទៅនឹងការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការ និង ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៕ដោយ៖វេយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម