Tuesday, May 13, 2025
Header Banner

ក្រសួងសុខាភិបាល ផ្អាកចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់អ្នកចាក់លើកទី១….

ភ្នំពេញ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ បានជូនដំណឹងដល់សាធារណៈជនទាំងអស់មេត្តាជ្រាបថា ដោយសារបច្ចុប្បន្ននេះ វ៉ាក់សាំងកូវីដ-១៩ ឈ្មោះស៊ីណូហ្វាម (Sinopharm, Bejing Institute of Biological Products) ដែលជាជំនួយពីសាធារណរដ្ឋប្រជាមានិតចិន មានចំនួនកំណត់ ហើយក្រសួង មានភាពចាំបាច់ដែលត្រូវរក្សាទុកនូវវ៉ាក់សាំងក្នុងចំនួនសម្រាប់ការចាក់លើកទី២ (ដូសទី២) ជូនដល់ក្រុមមនុស្សមួយចំនួនដែល ពួកគាត់បានចាក់លើកទី១ រួចហើយនោះ ក្រសួងសុខាភិបាល សូមប្រកាសផ្អាកជាបណ្តោះអាសន្ន នូវការចាក់វ៉ាក់សាំងស៊ីណូហ្វាមសម្រាប់អ្នក ដែលចាក់លើកទី១ (ដូសទី១) តែនៅបន្តដំណើរការចាក់វ៉ាក់សាំងនេះជាធម្មតាសម្រាប់បុគ្គលដែលត្រូវចាក់លើកទី២ ចាប់ពីថ្ងៃជូនព័ត៌មាន នេះតទៅ។ សូមបងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុមអាយុពី១៨ឆ្នាំ ទៅ៥៩ឆ្នាំ ដែលត្រូវចាក់វ៉ាក់សាំងស៊ីណូហ្វាមលើកទី២ សូមអញ្ជើញមក កាន់ទីតាំងកន្លែងដែលខ្លួនបានចាក់លើកទី១ ហើយសូមរក្សាសណ្តាប់ធ្នាប់ល្អ គោរពអនុវត្តន៍ទៅតាមការចាត់ចែងដោយគណៈគ្រប់គ្រង មន្ទីរពេទ្យរដ្ឋនៅតាមទីតាំងនោះ សូមមេត្តាកុំប្រជ្រៀតគ្នាដែលធ្វើឲ្យមានការកកស្ទះមនុស្សនៅកន្លែងចាក់ ដោយមិនសមស្របតាមវិធានការ ការពារការចម្លងវីរុសកូវីដ-១៩។ ក្រសួង សូមជូនដំណឹងពីការផ្អាកការចាក់វ៉ាក់សាំងខាងលើនេះ នៅតាមទីតាំង និងតាមកាលបរិច្ឆេទដូច ខាងក្រោម ៖

ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម