សៀមរាប៖បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី១០ខែ មីនា ឆ្នាំ២០២១ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានដឹកនាំមន្ត្រីនៃរដ្ឋបាលស្រុក , កម្លាំងនគរបាលស្រុក , កងរាជអាវុធហត្ថស្រុក និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប្រចាំស្រុក បានចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនពលករមកពីប្រទេសថៃ ដែលកំពុងធ្វើចត្តឡីស័កនៅមណ្ឌលចត្តាឡីស័កដែលរៀបចំដោយរដ្ឋបាលស្រុក នៅវិទ្យាល័យហ៊ុន សែនប្រាសាទបាគង ចំនួន១៣ នាក់ ក្នុងនោះស្រីចំនួន៥នាក់ ។មានប្រសាសន៍ក្នុងឱកាសនោះ លោក សូរ ប្លាតុង បានណែនាំដល់បងប្អូនពលករទាំងអស់ចូលរួមចត្តឡីស័កឲ្យគ្រប់១៤ថ្ងៃ និងថែរក្សាសុខភាព អនាម័យផ្ទាល់ខ្លួន ហើយបើមានអាការៈមិនស្រួល សូមប្រាប់ទៅអ្នកប្រចាំការ កុំចាកចេញពីមណ្ឌល ហាមប៉ះពាល់ជាមួយអ្នកដទៃ រួមទាំងឪពុកម្ដាយ បងប្អូន និងមិត្តភក្ដិ ដែលបានមកសួរសុខទុក្ខ ជាពិសេសសូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ និង ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និង ការណែនាំរបស់រាជរដ្ឋាភិបាល ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្លួន លើវិធានការណ៍ ៣ការពារ និង ៣កុំ ។លោកអភិបាលស្រុកបានអំពាវនាវ ដល់បងប្អូននៅតាមមូលដ្ឋាន បើមានពលករមកតាមច្រករបៀងផ្សេងៗ សូមរាយការណ៍មក សមត្ថកិច្ច ដើម្បីយកមកធ្វើចត្តាឡីស័ក និងកុំគេចវេស ឲ្យតែមានការចូលរួម អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ទាំងអស់គ្នានឹងអាចយកឈ្នះមេរោគដ៏ចង្រៃនេះបាន ។ជាមួយគ្នានោះដែរ លោកអភិបាលស្រុក និង ក្រុមការងារ បានផ្តល់នូវគ្រឿងឧបភាគបរិភោគដែលបានមកពីការឧបត្ថម្ភរបស់ក្រុមការងាររដ្ឋបាលស្រុក និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប្រចាំស្រុក ជូនដល់បងប្អូនពលករដោយម្នាក់ៗទទួលបាន ៖ អង្គរ១០ គីឡូក្រាម , ត្រីខ១ យួរ , មី១ កេស , ទឹកត្រី ១ដប , ទឹកស៊ីអ៊ីវ ១ដប , ទឹកសុទ្ធ១ យួរ , សាប៊ូ ២ដុំ , ម៉ាស់ ២០ និងថវិកា ៤ម៉ឺនរៀល រួមទាំងសម្ភារសម្រាប់ស្នាក់នៅដូចជា ៖ មុង , កន្ទេល , ភួយ និង ខ្នើយ ៕ដោយ៖វាយោ