Tuesday, May 13, 2025
Header Banner

រថយន្តដឹកកម្មករមួយគ្រឿងក្រឡាប់នៅក្រុងបាវិត បណ្តាលឲ្យកម្មករកម្មារិនី ចំនួន៤៤នាក់ រងរបួសធ្ងន់ស្រាល

***រថយន្តដឹកកកម្មករក្រឡាប់ញឹកញាប់នៅខេត្តស្វាយរៀង

ស្វាយរៀង៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្មករកម្មារិនី ចំនួន៤៤នាក់ បានរងរបួសធ្ងន់ស្រាលក្នុងករណីរថយន្តដឹកកម្មករមួយគ្រឿងក្រឡាប់។ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៦នឹង៣៥នាទី ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៥៧-១៥៨ នៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងដោយសារ រថយន្តដឹកកម្មករនិយោជិតគេចរថយន្តមួយផ្សេងទៀតពីខាងមុខក៏បានរេចង្កូតក្រឡាប់ទៅខាងឆ្វេងផ្លូវ និងបានបោកជាមួយនឹងដើមឈើ។ កម្មករជិះលើរថយន្ដសរុប ៥៥នាក់ ដែលបណ្តាលឲ្យកម្មកររងរបួសចំនួន ៤៤នាក់ ស្រី ៤០នាក់ ប្រុស០៤នាក់ (របួសធ្ងន់ ០៤នាក់ ស្រី ០៣នាក់) កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកជីភូ ចំនួន៣៣នាក់ មន្ទីរព្យាបាលពន្លឺបូព៌ា ចំនួន១១នាក់ និងបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ចំនួន ០៤នាក់ (របួសធ្ងន់)។ភ្នាក់ងារនៅមន្ទីរពេទ្យបង្អែក មន្រ្តី និងបុគ្គលិក ប.ស.ស. សាខាខេត្តកំពុងសម្របសម្រួលបន្ត ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម