Tuesday, May 13, 2025
Header Banner

អភិបាលខេត្តរតនគិរី ជំរុញឲ្យកងកម្លាំងឈរជើងត្រួតពិនិត្យលើដងផ្លូវជាតិលេខ៧៦ ត្រូវរឹតបន្តឹងការធ្វើចរាចរណ៍ឲ្យបានហ្មត់ចត់

រតនគីរី÷ លោក ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានជំរុញឲ្យកងកម្លាំងឈរជើងត្រួតពិនិត្យលើដងផ្លូវជាតិលេខ៧៦ទាំងអស់ ត្រូវតែរឹតបន្តឹងការធ្វើចរាចរណ៍ចេញចូលរបស់អ្នកធ្វើដំណើរឲ្យបានហ្មត់ចត់ដើម្បីការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ខេត្តរតនគិរី។

អភិបាលខេត្តរតនគិរី បានជំរុញបែបនេះ ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យកងកម្លាំង ដែលកំពុងឈរជើងលើដងផ្លូវជាតិ៧៦ ត្រង់ភូមិសាស្រ្ត ស្រុកលំផាត់ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។

ក្នុងឱកាសនោះ លោកអភិបាលខេត្តក៏បានដាក់បទបញ្ញាបន្ថែមទៀតផងដែរ ដល់កងកម្លាំងឈរជើងត្រួតពិនិត្យទាំងអស់ ត្រូវរឹតបន្តឹងការធ្វើចរាចរណ៍ចេញចូល ២៤ម៉ោង លើ២៤ម៉ោង ដោយមិនអនុញ្ញាត ឲ្យមានរថយន្តដឹកអ្នកដំណើរណាមួយ ឆ្លងកាត់ចូលទឹកដីខេត្តរតនគិរីដោយមិនបានត្រួតពិនិត្យត្រឹមត្រូវតាមវិធានការសុខាភិបាលនោះឡើយ។

ក្នុងនាមអភិបាលខេត្ត លោកថង សាវុន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកងកម្លាំងទាំងអស់ ដែលបានឈរជើងការពារនៅគោលដៅរបស់ខ្លួន ប្រកបដោយភាពអំណត់ និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីធានា ក្នុងកិច្ចការពារសុខសុវត្ថិភាពជូនជាតិមាតុភូមិ និងប្រជាជនពីជំងឺដ៏កាចសាហាវមួយនេះ។

បន្ថែមពីនោះលោក ក៏បានក្រើនរំលឹកដល់កងកម្លាំងឲ្យយកចិត្តទុកដាក់ ថែរក្សាសុខភាពផ្ទាល់ខ្លួនឲ្យបានល្អ និងត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់អំពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕ដោយ:បានលុង

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម