កណ្តាល៖សេចក្តីរាយការណ៍បានឲ្យដឹងថា លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ មកសំណេះសំណាល សួរសុខ ទុក្ខ និងផ្សព្វផ្សាយ ពន្យល់ណែនាំអំពីវិធានការណ៍ ថែរក្សាអនាម័យ ដល់បុគ្គលិកបម្រើការងារ នៅសណ្ឋាគារ យុង យ័ន ដែលកំពុងដាក់ឲ្យធ្វើចត្តាឡីស័ក នៅក្នុងអគារ ស្នាក់នៅរួមរបស់ សណ្ឋាគារ យុង យ័ន ស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំរ នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១។ លោកអភិបាលខេត្តកណ្តាល បានថ្លែងថា ដើម្បីឲ្យសហគមន៍របស់យើង រួចផុតពីការវាយប្រហារ ដោយសារជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ សូមបុគ្គលិកបម្រើការងារទាំងអស់ ចូលរួមសហការ គោរពអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣.ការពារ និង៣.កុំ។ ៣.ការពារ (១.ពាក់ម៉ាស ២.លាងដៃ ៣.រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលចាប់ពី ១,៥០ម៉ែត្រ ឡើងទៅឱ្យបានគ្រប់គ្នានៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា។៣កុំ (១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្សល់ចេញ-ចូល ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម) ៕by:nita