ឧត្តរមានជ័យ៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ក្រុមការងារប្រចាំការប្រចាំថ្ងៃក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាដាលនៃជំងឺកូវីដ-១៩ (COVID-19) ក្នុងក្រុងសំរោង ក្រុមទី២ ដែលដឹកនាំដោយលោកស្រី ហេង សុជាតិ អភិបាលរងក្រុង និងប្រធានក្រុមការងារបានចុះទៅធ្វើការណែនាំដល់ម្ចាស់កម្មវិធីរៀបមង្គលការ (ដោយអាជ្ញាធរបានចេញលិខិតអនុញ្ញាតមុនចេញជូនដំណឹងផ្អាក) ចំនួន ០៣ទីតាំង ដែលទី១- ភូមិពុរ ទី២-ភូមិឈូក និងទី៣-ភូមិភ្នៀត ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដើម្បីណែនាំអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល៕ដោយ៖វាយោ