ខេត្តរតនគិរី÷ ជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទៅលើយុវតីម្នាក់បានសម្រេច ហើយរត់គេចខ្លួនបាត់ស្រមោល។
យោងតាមរបាយការណ៍ពីនគរបាលស្រុកលំផាត់បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ សមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីឈ្មោះ ស យ៉ុង ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករក្រុមហ៊ុនចម្ការចេក(វៀតណាម) បច្ចុប្បន្នរស់នៅភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី បានប្ដឹងរាយការណ៍ថា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២១ និង០០នាទី ឈ្មោះ រ៉ន សុខលី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករក្រុមហ៊ុនចម្ការចេក ត្រូវជាកូនប្រុសបង្កើតមេការក្រុមហ៊ុនចម្ការចេក ឈ្មោះ ឆាន រ៉ន ភេទប្រុស អាយុ៤៩ឆ្នាំ មកចាប់រំលោភកូនស្រីរបស់ខ្លួនឈ្មោះ ឡ.ស.ឡ អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករក្រុមហ៊ុនចម្ការចេក កាលពីយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្ទះស្នាក់នៅរបស់កម្មករ ស្ថិតនៅក្នុងភូមិ/ឃុំខាងលើ រួចហើយក៏បានរត់គេចខ្លួនទៅស្រុកកំណើតវិញនៅឯភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បាត់ទៅហើយ។
ពេលនេះសមត្ថកិច្ចនៅខេត្តរតនគិរីកំពុងសហការជាមួយនិងសមត្ថកិច្ចនៅខេត្តកំពង់ឆ្នាំងដើម្បីឃាត់ខ្លួនជនសង្ស័យនេះយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ឲ្យខានតែបាន៕ដោយ៖សុភ័ក្ត្រ