Tuesday, May 14, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ចាងហ្វាងកាសែតអាណាចក្រខ្មែរត្រូវជនមិនស្គាល់វាយបណ្ដាលឲ្យរងរបួសធ្ងន់ខណៈកំពុងដេកក្នុងអង្រឹងនៅជិតប្រាសាទបេងមាលា

សៀមរាប:លោកវរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងនៅថ្ងៃទី១៤ខែមីនាឆ្នាំ២០២១ នេះថា ជនរងគ្រោះឈ្មោះប្រន ស៊ាន មុខរបបរ ជា ចាងហ្វាងកាសែត “អាណាចក្រខ្មែរ” ត្រូវបានជនមិនស្គាល់មុខ វាយបណ្ដាលឲ្យរបួសធ្ងន់ ខណៈកំពុងបំពេញការងារនៅមូលដ្ឋាននៃស្រុកស្វាយលើ នាពេលរាត្រី។រីឯជនបង្កបានគេចខ្លួនបាត់។លោកអធិការបន្តទៀតថា ករណីនេះកើតហេតុនៅវេលាម៉ោង១២និង៣០នាទី ឈានចូលយប់ថ្ងៃទី១៤ខែមីនាឆ្នាំ២០២១ ប្រាសាទបេងមាលា ក្នុងឃុំបេងមាលា ស្រុកស្វាយលើ ។ជនរងគ្រោះត្រូវបានជនមិនស្គាល់មុខវាយបណ្ដាលឲ្យរបួសយ៉ាងដំណំហើយបច្ចុប្បន្នត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។លោកបញ្ជាក់ទៀតថាករណីនេះអាចជារឿងគំនុំ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីឈានដល់ការឃាត់ខ្លួនជនបង្កផ្កាតាមផ្លូវច្បាប់។

យ៉ាងនេះក្តីគ្រួសារជនរងគ្រោះនិងអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប ទទួចឲ្យសមត្ថកិច្ចស្វែងរកចាប់ឃាតករយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ដោយ:វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម