កំពង់ស្ពឺ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា ជនតិរិច្ឆានម្នាក់ចាប់ក្មេងប្រុសទើបតែអាយុជាង ១ឆ្នាំអា.កស្លាប់ភ្លាមៗខណៈពេលកំពុងរត់លេខមុខផ្ទះរួចដុតផ្ទះកំទេចចោល និងព្យាយាមអា.សម្លាប់ខ្លួនឯកប៉ុន្តែមិនបានសម្រេចត្រូវបានកម្លាំងសមត្ថកិច្ចចុះប្រតិការបង្ក្រាបតែម្តង ។ករណីអំពើឃាតកម្មដ៏សាហាវយង់ឃ្នងនេះ បានកើតឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅភូមិអំពិលផ្អែម ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានប្រាប់ឲ្យដឹងថា ឃាតកជនដៃដល់មានឈ្មោះ អៀង រ៉ាដូ ភេទប្រុស អាយុ៤៦ឆ្នាំ ត្រូវបានកម្លាំងនគរបាលចុះអត្តរាគមន៍ដោយប្រើរថយន្តពន្លត់អគ្គីភ័យ និងគ្រាប់បែកផ្សែងទើបឃាត់ខ្លួនបាន។ បន្ទាប់ពីជនល្មើសដុតផ្ទះចោល និងព្យាយាមអា.កសម្លាប់ខ្លួនតាមក្រោយ ។នគរបាលបានបញ្ជាក់ថា ក្មេងរងគ្រោះដែលត្រូវឃាតកសាហាវឃោរឃៅចាប់អា.កនោះសម្លាប់មានឈ្មោះ ភួង សុណាន់ ភេទប្រុស អាយុជាង១ឆ្នាំ ខណៈពេលដែលកំពុងរត់លេងមុខផ្ទះ។នគរបាលបន្ថែបថា ក្រោយពេលសម្លាប់ជនរងគ្រោះជនល្មើសបានយកកាំបិតផ្គាក់រត់ចូលផ្ទះបិតគន្លឹះទ្វារ ដោយបានដុតផ្ទះ និងយកកាំអា.កខ្លួនឯង ។ ក្រោយពីកើតហេតុភ្លាមៗលោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ និងលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងចុះប្រតិបត្តិការប្រើរថយន្តអគ្គីភ័យបាញ់ពន្លត់ភ្លើង និងប្រើគ្រាប់បែកផ្សែងរហូតឃាត់ខ្លួនជនល្មើសបាន។
បច្ចុប្បន្ន ជនល្មើសត្រូវបានបញ្ជូនមកកាន់ស្នងការនគរបាលខេត្តដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។ដោយ៖ ភ័ក្ត្រ