Thursday, November 21, 2024
Header Banner

ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីចោរកម្មនៅខេត្តមណ្ឌលគិរី

ខេត្តរតនគិរី៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យបានធ្វើការ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីចោរកម្ម (លួចម៉ូតូប្រជាពលរដ្ឋ) នៅវេលាម៉ោង១៤ និង៤៤នាទី កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចភោជនីយដ្ឋានម្លិះ៧៧ ស្ថិតនៅក្នុង ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង  ខេត្តរតនគិរី  ដោយមានការ សម្របសម្រួលនីតិវិធីពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី។

យោងតាមរបាយការណ៍ពីនគរបាលបានឲ្យដឹងថាឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ ១-ឈ្មោះ សឹង ល័ក្ខ  ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិជ័យជំនះ  សង្កាត់ឡាបានសៀក  ក្រុងបានលុង ខេត្តរតនគិរី។២-ឈ្មោះ ម៊ាច សុខហេង ភេទប្រុស  អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ក្រោយការឃាត់ខ្លួនសមត្ថកិច្ចបានដកហូតសម្ភារៈរួមមាន: ម៉ូតូចំនួន ១គ្រឿង ម៉ាកហុងដាឌ្រី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ឡើង តែម២០១៩ គ្មានស្លាកលេខ។

បច្ចុប្បន្នជនសង្ស័យរួមនិង វត្ថុតាងកំពុងឃាត់ខ្លួនយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុងដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់វិធានការទៅតាមផ្លូវច្បាប់៕ ដោយ៖ ភ័ក្ត្រ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម