Friday, April 18, 2025
Header Banner

រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រកាសបិទបណ្តោះអាសន្នផ្សារ «រាត្រីកំពង់ស្ពឺ» និង៤ទីតាំងទៀតដែលពាក់ព័ន្ធនឹងស្ត្រីប៉ះពាល់ជាមួយបុគ្គល កក្តដា សោភ័ណ្ឌ

កំពង់ស្ពឺ៖ អាជ្ញាធរខេត្តកំពង់ស្ពឺបានប្រកាសបិទបណ្តោះនូវផ្សារ «រាត្រីកំពង់ស្ពឺ» និងទីតាំង ០៤កន្លែងទៀត ដែលរកឃើញមានស្ត្រីម្នាក់ពាក់ព័ន្ធនឹងព្រឹត្តិការឆ្លងសហគមន៍ដែលរកឃើញមានស្ត្រីម្នាក់បានប៉ះពាល់ដោយផ្ទាល់ជាមួយបុគ្គល កក្តដា សោភ័ណ្ឌហើយបានដើរលេង និងហូបអាហារតាមទីតាំងខាងលើ។

ខណៈពេលនេះមនុស្សដែលមានការពាក់ព័ន្ធករណីនេះត្រូវបានយកទៅធ្វើចត្តាឡីស័កនៅមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ សង្កាត់ច្បារមន ក្រុងច្បារមន ដើម្បីយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ ។ ក្នុងនោះរដ្ឋបាលសេចក្តីជូនដំណឹងស្ដីពី ករណីនារីម្នាក់ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ កក្កដា សុភ័ណ្ឌ មានវិជ្ជមានកូវីដ១៩ ហើយបានមកលេងមិត្តភក្កិនៅក្នុងភូមិសាស្រ្តក្រុងច្បារមន ខេត្តកំពង់ស្ពឺ ចាប់អំឡុងថ្ងៃទី១២-១៣ និង១៤ ខែមិនា ឆ្នាំ២០២១ នេះ។ ទីតាំងដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការសហគមន៍ទាំង ៥កន្លែង រួមមាន៖ ១. ផ្សាររាត្រីកំពង់ស្ពឺ, ២. អាហារដ្ឋាន NONA Sea Food ខាងកើតផ្សារកំពង់ស្ពឺ, ៣. ផ្ទះល្វេងក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ, ៤. ហាងកាហ្វេ អាម៉ាស៊ូន  ស្ថានីយ៍ប្រេងឥន្ធនៈ PTT សង្កាត់រការធំ  និង៥. អាហារដ្ឋាន ម៉ែប៉ុក ឫស្សី ឃុំស្គុះ ស្រុកសំរោងទង។

អាជ្ញាធរខេត្តកំពង់ស្ពឺបានអំពាវនាវដល់អ្នកមានការពាក់ព័ន្ធដោយប្រយោលផ្ទាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ សូមមេត្តាអញ្ជើញទៅមណ្ឌលសុខភាព  មន្ទីរពេទ្យបង្អែកខេត្តដើម្បីពិនិត្យយកសំណាក និងបង្កើតការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងបន្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល «៣កុំ ៣ការពារ» និងដាក់ខ្លួនដាច់ដោយខ្លួនឯងមួយរយៈសិន។ ដោយ៖ ភ័ក្ត្រ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម