Wednesday, September 17, 2025
Header Banner

បន្ទាប់ពីបែកធ្លាយវីដេអូហិង្សារវាងព្រះសង្ឃនិងព្រះសង្ឃនៅក្នុងវត្តរាជបូណ៌, សមត្ថកិច្ចចម្រុះខេត្តសៀមរាប​ចុះសួរនាំដល់វត្ត

សៀមរាប៖នៅថ្ងៃទី១៥ខែមីនាឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចចម្រុះខេត្តសៀមរាប បានចុះមកស៊ើបអង្គេតករណីអំពើហិង្សាមួយរវាងព្រះសង្ឃនិងព្រះសង្ឃនៅវត្តរាជបូណ៌ ដែលត្រូវបានគេបង្ហោះចែកចាយបន្តនៅក្នុងបណ្តាញសង្គមនិងបាននាំគ្នារិះគន់យ៉ាងចាស់ដៃ។

   ព្រឹទ្ធាចារ្យនៅវត្តរាជបូណ៌ ម្នាក់បានឲ្យដឹងថា ចំពោះករណីនេះតាមការសួរនាំសាមណេរ ទាំងនោះបានធ្វើខុសវិន័យជាច្រើនដងហើយច្បាប់ក្នុងវត្តបានដាក់ពិន័យ ដោយឲ្យព្រះសង្ឃដែលមានកំហុសទាំងនោះវាយម្ដងម្នាក់។អញ្ចឹងហើយបានជាមានអាក្ការ រាងធ្ងន់បន្តិច។លោកតាបានប្រៀបធៀបថាជាទូទៅសត្វជើងបួនតែងតែត្រូវបានគេយកមកប្រលែងចោលនៅក្នុងវត្តដោយមិនទុកនៅក្នុងផ្ទះទេខ្លាចចង្រៃ ទើបយកមកឲ្យព្រះសង្ឃមើលថែនិងប្រៀនប្រដៅ។ចឹងហើយសិស្សក្នុងវត្តផ្សេងៗមួយចំនួនតូចក៏អាចមានបញ្ហាខ្លះដែរតែក្នុងវត្តរាជបូណ៌ មានវិន័យតឹងតែងមិនអាចអោយសិស្សណាម្នាក់ធ្វើខុសច្បាប់ទម្លាប់បានឡើយ ទើបនៅក្នុងវត្តរាជបូណ៌មិនមានករណីក្មេងទំនើងនៅក្នុងវត្តឡើយ។ចំណែកព្រះគ្រូចៅអធិការវត្តរាជបូព៌ព្រះអង្គព្រះនាម ពិន សែម បានមានសង្ឃដីកាថា តាំងពីដើមមកក្នុងវត្តរាជបូព៌តែងតែមានវិន័យតឹងតែងហើយការដាក់វិន័យតឹងតែងនេះគឺចង់ឲ្យភិក្ខុនិងសាមណេរទាំងនោះ មានភាពរីកចម្រើននិងបានយល់ដឹងពីផ្លូវព្រះធម៌បានល្អ។ដូច្នេះហើយសូមញាតិញោមបរិស័ទ នានាតាមដានករណីនេះផងថាអាត្មាធ្វើត្រូវឬខុសព្រោះអាត្មាមិនមានបំណងអ្វីចង់ធ្វើបាបលោកនោះទេគឺចង់ឲ្យលោកមានការរីកចម្រើនតែប៉ុណ្ណោះ។ពាក់ព័ន្ធករណីដែរ លោកវណ្ណ ប៊ុណ្ណា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពីមានរឿងហិង្សាបែបនេះ អាជ្ញាធរនិងសមត្ថកិច្ចចុះមកដល់វត្តរាជបូណ៌ដើម្បីសួរនាំឲ្យដឹងសាច់រឿងទាំងសងខាង ហើយក្នុងនោះអាជ្ញាធរបានធ្វើកិច្ចសន្យាជាមួយព្រះចៅអធិការវត្តថាមិនឲ្យមានករណីបែបនេះតទៅទៀតនោះទេ។

​    សូមរំលឹកថាករណីផ្ទុះអំពើហិង្សានៅវត្តរាជបូណ៌ក្នុងបណ្ដាញសង្គម facebook នេះបានកើតឡើងកាលពីថ្ងៃថ្ងៃទី ១៤ ខែមីនាឆ្នាំ២០២១ស្ថិតក្នុងវត្តរាជបូណ៌ ដែលស្ថិតនៅភូមិវត្តបូណ៌ សង្កាត់សាលាកំរើកក្រុងសៀមរាប។

    ជុំវិញសាច់រឿងនេះដែរមហាជនខ្លះបានសម្ដែងការគាំទ្រចំពោះចំណាត់ការរបស់ព្រះចៅអធិការវត្តរាជបូណ៌ ទៅលើព្រះសង្ឃដែលមិនគោរពវិន័យ។រីឯមហាជនខ្លះទៀតក៏បានរិះគន់យ៉ាងចាស់ដៃថាក្នុងនាមជាព្រះសង្ឃមិនគួរធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរដូច្នេះទេ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម