Tuesday, May 13, 2025
Header Banner

មេប៉ុស្ដិ៍ព្រែកថ្មី​ ត្រូវជនដៃដល់ម្នាក់វាយឲ្យរបួស​ ខណៈចុះអប់រំណែនាំកុំឲ្យផឹកស៊ីជុំគ្នា និងចាក់ធុងបាស់បង្កការរំខានដល់អ្នកជិតខាង

ភ្នំពេញ​ ៖​សេចក្តីរាយការណ៍បានឲ្យដឹងថា ជនសង្ស័យដៃដល់ម្នាក់​ បានទាស់ពាក្យសម្ដីជាមួយកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ព្រែកថ្មី​ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ និងបង្កហិង្សាបណ្ដាលឲ្យនាយប៉ុស្ដិ៍រងរបួសដៃ​ ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង១៩និង០០នាទី​ ថ្ងៃទី១៦​ ខែមីនា​ ឆ្នាំ​២០២១​ នៅចំណុចមុខផ្ទះជួល ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

​   យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក​ ម៉ៅ​ សឿត​ អធិការនគរបាលខណ្ឌច្បារអំពៅ​ បានបញ្ចាក់ថា​ ជនរងគ្រោះឈ្មោះម៉ៅ ស៊ីវន ភេទ ប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ នាយប៉ុុស្ត៍ព្រែកថ្មី ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ​ ។ ចំណែកជនសង្ស័យឈ្មោះឡេង ប៊ុនលី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

​ ក្នុងរបាយការណ៍របស់លោកអធិការខណ្ឌច្បារអំពៅ​ បានបញ្ចាក់ឲ្យដឹងទៀតថា​ ៖ មុនពេលកើតហេតុជនសង្ស័យ និងមិត្តភក្តិនាំគ្នាផឹកសុី និងចាក់ធុងបាស់នៅចំណុចកើតហេតុ រំខានដល់អ្នកជិតខាង ពេលនោះជនរងគ្រោះ (នាយប៉ុស្តិ៍ព្រែកថ្មី) ដឹកនាំកម្លាំងចុះទៅអប់រំណែនាំ ក៏ទាស់ពាក្យសម្តីគ្នា ស្រាប់តែជនសង្ស័យស្ទុះមកវាយជនរងគ្រោះ០១ដៃចំសៀតថ្កាខាងឆ្វេងដួលលើផ្លូវបេតុង របួសកែងដៃឆ្វេង និងធាក់ចំពោះ ពេលនោះសមត្ថកិច្ចយើងក៏ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់តែម្ដង​ ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម