Tuesday, May 13, 2025
Header Banner

បើកម៉ូតូក្នុងល្បឿនលឿនមិនប្រកាន់ស្តាំបណ្តាលឲ្យស្លាប់មួយនៅស្រុកសូទ្រនិគម

សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង១៦នឹង៣០នាទីនាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅលើផ្លូវក្រាលកៅស៊ូពីភូមិរុនខាងត្បូងទៅភូមិគោកឬស្សីខាងត្បូង ស្ថិតក្នុងភូមិគោគឬស្សីខាងត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប1AE-6849 បើកបរដោយឈ្មោះ មុំ ធាវី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិកំពង់គ១ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរក្នុងទិសដៅពីលិចទៅកើតបានបុកប៉ះរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3E-3036 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីកើតទៅលិច។ ក្នុងហេតុការណ៍នេះគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឱ្យស្លាប់អ្នកបើកបរម៉ូតូ ឈ្មោះ មុំ ធាវី ភេទប្រុស ពេលបញ្ជូនដល់មន្ទីរពេទ្យ និងខូចខាតរថយន្តស្រាលព្រមទាំងខូចខាតម៉ូតូធ្ងន់។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។លោកវរសេនីយ៍ឯក ទេពចាន់ ណា អធិការនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគមបានបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះគឺបណ្តាលមកពីអ្នកបើកបរម៉ូតូបើកបរមិនប្រកាន់ស្តាំ។ បច្ចុប្បន្នវត្ថុតាងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដើម្បីអនុវត្តតាមនីតិវិធីច្បាប់បន្ត ហើយសាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម