សៀមរាប៖លោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា រថយន្ត ម៉ាកស្តារិច( Starex) ជាកម្មសិទ្ធរបស់ ក្រុមហ៊ុន Medibest(ដឹកថ្នាំពេទ្យ)បានឆាបឆេះដោយសារឆ្លងចរន្តអគ្គិសនីនៅមុខតាប្លូមុខរថយន្ត នៅចំណុចផ្សារកណ្ដាល ខាងមុខឱសថស្ថានព្រះវិហារ។ហេតុការណ៍ឆាបឆេះនេះ បានកើតឡើងនៅវេលាម៉ោង១៤និង០០ នាទីថ្ងៃទី១៧ខែមីនាឆ្នាំ២០២១ ស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោកបន្តថា ករណីនេះបើកបររថយន្តមានដោយឈ្មោះ ជ្រែង វៃ ភេទប្រុស អាយុ ២៧ឆ្នាំស្រកំណើត ភូមិ ឈ្លីតលើ ឃុំខ្ជាយខាងត្បូង ស្រុកដងទងខេត្តកំពត។លោកបន្ថែមថា ការខូចខាតអស់រថយន្តចំនួន០១ម៉ាក Starex ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2Y_5865 ជាកម្មសិទ្ធ ក្រុមហ៊ុនMedibest នៅភ្នំពេញ ថ្នាំពេទ្យ ប្រហែល២០០០ដុល្លារ រថយន្តខូចខាតទាំងស្រុង ហើយរថយន្តនេះជាកម្មសិទ្ធ ក្រុមហ៊ុនMedibest នៅភ្នំពេញ។
លោកបញ្ជាក់ថា ករណីនេះ សមត្ថកិច្ចបានប្រើប្រាស់រយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង។លោកបញ្ជាក់ថា មូលហេតុ នៃការឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនីនៅតាប្លូខាងមុខរថយន្ត៕ដោយ៖វាយោ