Friday, May 10, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប ចាប់រថយន្តក្រុងដឹកឈើសិប្បកម្ម គ្មានច្បាប់ប្រគល់ឲ្យមេព្រៃ

សៀមរាប៖នៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី១៧ខែមីនាឆ្នាំ២០២១នេះកម្លាំងនគរបាលប្រឆាំងបទល្មើសនៃខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលស្រុកជីក្រែង បានធ្វើការឃាត់រថយន្តក្រុងដែលបង្កប់ដឹកគ្រឿងសិប្បកម្មកែច្នៃពាក់កណ្តាលសម្រេច ជាច្រើនដុំដែលមិនមានច្បាប់ទម្លាប់ យកទៅត្រួតពិនិត្យ។

    សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនោះដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប និងមន្ត្រីក្រោមឱវាទ សហការជាមួយនគរបាលស្រុកជីក្រែង ធ្វើការឃាត់រថយន្តក្រុងប្រភេទ៤៥កៅអី យកមកធ្វើការត្រួតពិនិត្យ។សមត្ថកិច្ចបន្តថា រថយន្តនេះជាប្រភេទគ្រឿងសិប្បកម្មពាក់កណ្តាលសម្រេច ដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ។ រថយន្តដឹកឈើនោះមានស្លាកលេខ​ ភ្នំពេញ 3C. 6161 បើកបររថយន្តក្រុងមានឈ្មោះ យិន ស៊ីដែន រស់នៅស្រុកមុខកំពូល​ខេត្តកណ្តាល។សមត្ថកិច្ចបន្ថែមថា បន្ទាប់ពីត្រួតពិនិត្យរួចកម្លាំងនគរបាលជំនាញបានប្រគល់ទាំងវត្ថុតាង និងអ្នកបើកបរឲ្យកម្លាំងរដ្ឋបាលព្រៃឈើស្រុកជីក្រែង ចាត់ការបន្តទៅតាមផ្លូវច្បាប់។ចំពោះករណីនេះដែរ កាសែតសៀមរាប ថែមស៍ នៅមិនទាន់សុំរបាយការណ៍លម្អិតណាមួយពីលោកម៉ុង ប៊ុន លីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បាននៅឡើយ ដោយសារហៅទូរស័ព្ទ(ខល)ចូលជាច្រើនដងគ្មានអ្នកទទួល៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម