Thursday, November 21, 2024
Header Banner

ពលករខ្មែរនៅតែបន្តចូលមកកម្ពុជាតាមច្រកអូរបីជាន់ ១ថ្ងៃជិត៣០០នាក់ ត្រូវបានក្រុមការងារទទួលដឹកជញ្ជូនទៅតាមខេត្តដើម្បីធ្វើចត្តាឡីស័ក

បន្ទាយមានជ័យ៖ ពលករខ្មែរនៅតែបន្តចូលមកកម្ពុជាតាមច្រកអូរបីជាន់១ថ្ងៃ ជិត៣០០នាក់ ត្រូវបានក្រុមការងារទទួលដឹកជញ្ជូនទៅតាមខេត្តដើម្បីធ្វើចត្តាឡីស័កកាលពីល្ងាចម្សិលមិញថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ស្ថិក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅបានឱ្យដឹងថា ពលករខ្មែរដែលចូលមកកម្ពុជាតាមច្រកអូរបីជាន់រហូតដល់ល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ មានចំនួន២៧៧នាក់ (ស្រី១១៣នាក់) ក្នុងនោះមានប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ចំនួន១១២នាក់, ខេត្តបាត់ដំបងមាន ចំនួន១៦នាក់, ខេត្តកំពង់ចាម ចំនួន៥នាក់, ខេត្តកំពង់ឆ្នាំង មានចំនួន៤នាក់, ខេត្តកំពង់ធំ ចំនួន៧២នាក់, ខេត្តប្រៃវែង ចំនួន១នាក់, ខេត្តរតនគីរី ចំនួន២នាក់, ខេត្តសៀមរាប ចំនួន៤៩នាក់, ខេត្តស្ទឹងត្រែង ចំនួន២នាក់, ខេត្តត្បូងឃ្មុំ ចំនួន១៣នាក់។

លោកវេជ្ជៈបណ្ឌិត រឿន សុធី អនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលត្រឡប់ពីប្រទេសថៃចូលកម្ពុជាតាមច្រកក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ មានច្រកអូរបីជាន់, ច្រកភូមិសាស្ត្រស្រុកម៉ាឡៃ ច្រកបឹងត្រកួន, ស្រុកថ្មពួក ច្រកអន្តរជាតិប៉ោយប៉ែត រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១មនុស្ស សរុបចំនួន២៨.៦៤៤នាក់ (ស្រី១២,៨១១នាក់)៕ដោយ៖ ទី សុខ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម