សៀមរាប៖យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាបបានឲ្យដឹងនៅថ្ងៃទី១៨ ខែមីនាឆ្នាំ ២០២១នេះថា រដ្ឋបាលខេត្តនឹងរៀបចំពិនិត្យសុខភាពបឋមនៅផ្លូវជាតិលេខ៦ ត្រង់ចំណុចព្រំប្រទល់ស្រុកក្រឡាញ់ ខេត្តសៀមរាប និងស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។
រូបភាពឯកសារ
សេចក្តីប្រកាសព័ត៌មាននេះស្ដីពីការដាក់ទីតាំងត្រួតពិនិត្យសុខភាពបឋមស្រង់ព័ត៌មាននិងស្កេនQR codeទប់ស្កាត់ covid 19 ចំពោះអ្នកធ្វើដំណើរចូលមកក្នុងខេត្តសៀមរាប។ ព័ត៌មានលម្អិតសូមអានខ្លឹមសារសេចក្តីប្រកាសព័ត៌មានទាំងស្រុងដូចខាងក្រោម ៖