Tuesday, May 14, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

បុរសម្នាក់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ដោយឧប្បត្តិហេតុជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រុង និងម៉ូតូនៅស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង៖ កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅម៉ោង៥នឹង៤៥នាទី​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ​ និងឡានក្រុង ដែលបណ្តាលលអោយបុរសម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ (៤៤-៤៥) ស្ថិតនៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គី ខេត្តកំពង់ឆ្នាំង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងរវាងរថយន្តក្រុងដឹកអ្នកដំណើរ ពណ៌មាស ស្លាកលេខ ភ្នំពេញ 3D-7541 ដែល​បើកបរដោយឈ្មោះ សុខ យ៉ាន ភេទប្រុស អាយុ៦៦ឆ្នាំ នៅភូមិស្ងុក ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ដែលបានបើកបុកជាមួយម៉ូតូម៉ាកហុងដាសេ១០០ ពណ៌ក្រហម ផ្លាកលេខ ក-4149បខ1 ក្នុងដំណើរច្រាស់ទិសគ្នា លុះមកដល់ចំណុចកើតហេតុខាងលើក៏បានបុកជាមួយរថយន្តបណ្តាលឲស្លាប់ភ្លាមៗតែម្ដង។

ក្រោយពេលកើតហេតុជនបង្កហេតុបានរត់គេចខ្លួនបាត់ រីឯសពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖កង្រី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម