Sunday, November 24, 2024
Header Banner

អនុញ្ញាតិឱ្យបើតំណើរការឡើងវិញ ផ្សាររាត្រីកំពង់ស្ពឺ និងទីតាំង៤កន្លែងទៀត

កំពង់ស្ពឺ៖  នៅរសៀលថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២១ នេះរដ្ឋបាលខេត្តកំពង់ស្ពឺបានសម្រេចអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនូវទីតាំងអាជីវកម្មផ្សាររាត្រីកំពង់ស្ពឺ ផ្សារបាត់ដឹង និងទីតាំង៣កន្លែងផ្សេងទៀតដែលពាក់ព័ន្ធករណីពាក់ព័ន្ធនឹងបុគ្គលសង្ស័យមានជំងឺកូវីដ-១៩បានចូលផ្ទាល់ទៅក្នុងទីតាំងទាំងនោះ ។

ការបិទអាជីវកម្មជាបណ្តោះអាសន្នទីតាំងនេះ ក្រោយពីរកឃើញថាបានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកសង្ស័យវិជ្ជមានកូវីដ-១៩។ ក្រុមមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ និងអាជ្ញាធរពាក់ព័ន្ធស្រាវជ្រាវរកឃើញមានការពាក់ព័ន្ធជាមួយបុគ្គលដែលសង្ស័យថា បានឆ្លងជំងឺកូវីដ១៩ ចូលមកប៉ះពាល់ផ្ទាល់នៅទីតាំងទាំងនោះទីតាំងចំនួន០៥កន្លែង លើក្រុង-ស្រុក០៣មានដូចខាងក្រោម  ៖ ១. ហាងណូណាស៊ីហ្វូត  លក់គ្រឿងសមុទ្រ ភូមិ​ពាណិជ្ចកម្ម សង្កាត់រការធំ ក្រុងច្បារមន។ ២. ហាងកាហ្វេអាម៉ាហ្សូន Amazon ភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន។ ៣. ហាងម៉ែប៉ុកឫស្សី ភូមិបិល ឃុំស្គុះ ស្រុកសំរោងទង។ ៤. ផ្សាររាត្រី ភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុច្បារមន។ ៥. ផ្សារបាត់ដឹង ភូមិបាត់ដឹង  ឃុំក្សេមក្សាន្ដ  ស្រុកឧដុង្គ។

សូមរំលឹកថា អាជ្ញាធរខេត្តកំពង់ស្ពឺបានប្រកាសបិទបណ្តោះនូវផ្សារ «រាត្រីកំពង់ស្ពឺ» និងទីតាំង ០៤កន្លែងទៀត ដែលរកឃើញមាននារីវ័យក្មេងម្នាក់ពាក់ព័ន្ធនឹងព្រឹត្តិការឆ្លងសហគមន៍ដែលរកឃើញថាគាត់បានប៉ះពាល់ដោយផ្ទាល់ជាមួយបុគ្គល កក្តដា សោភ័ណ្ឌ ហើយបានដើរលេង និងហូបអាហារតាមទីតាំងខាងលើនៅអំឡុងពេលថ្មីៗកាលពីថ្ងៃទី១២-១៣-១៤ ខែមិនាកន្លងមកនេះ ។

តាមលទ្ធផលធ្វើតេស្តលើកទី១ លើនារីវ័យក្មេងឈ្មោះ គីមឡាង ដែលប៉ះពាល់ផ្ទាល់ជាមួយបុគ្គលឈ្មោះ កក្តដា សោភ័ណ្ឌ អវិជ្ជមានកូវីដ-១៩ និងឈ្មោះ អ៊ូក ភេទទី៣ ម្ចាស់អាហារដ្ឋាន NONA Sea Food ខាងកើតផ្សារកំពង់ស្ពឺ ប៉ះពាល់ផ្ទាល់នឹង គីមឡាង និងអ្នកពាក់ព័ន្ធផ្សេងៗទៀតលទ្ធផលដំណាក់កាលដំបូងអវិជ្ជមានទាំងអស់៕ដោយ៖តារា

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម