Sunday, November 24, 2024
Header Banner

អ្នកស្លាប់ទី៣ដោយសារជម្ងឺកូវិដ-១៩ នៅកម្ពុជា

ភ្នំពេញ៖ បើតាមក្រសួងសុខាភិបាលប្រកាសថា នេះជនរងគ្រោះទី៣ហើយគឺលោកអនុសេនីយ៍ត្រី គឹម ឃីស៊ុន បានស្លាប់ដោយសារកូវីដ-១៩ នៅវេលាម៉ោងប្រមាណ១៥៖៣០នាទីរសៀល ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២១។ គាត់បម្រើការនៅការិយាល័យផែនការនិងបច្ចេកទេសនៃនាយកដ្ឋានអក្សរសម្ងាត់ក្រសួងមហាផ្ទៃ អាយុ៤៦ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមក្រុមគ្រូពេទ្យបានឲ្យដឹងថា សពខាងលើពិតជាស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយមិនមានជំងឺផ្សេងនោះទេ។ សាកសពត្រូវបានពិនិត្យឃើញថា ឆ្លងកូវីដ-១៩ កាលពីថ្ងៃទី១០ ខែ មីនា ឆ្នាំ២០២១។ មុនពេលស្លាប់ អ្នកជំងឺមានរលាកសួតទាំងសងខាងធ្ងន់ធ្ងរ និងស្ថិតក្នុងស្ថានភាពប្រើម៉ាសុីនជំនួយដង្ហើម VNI នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ហើយប្រើម៉ាសុីនជំនួយដង្ហើមសម្រាប់អ្នកជំងឺធ្ងន់ធ្ងរ (Intubation) លុះនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២១ទើបផុតដង្ហើម។

សូមបញ្ជាក់ផងដែរថា ស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍២០កុម្ភៈនៅតែបន្តកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាជំងឺឆ្លងដ៍កាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតសំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សូមចូលរួមការសោកស្តាយនិងចូលរួមរំលែកទុក្ខចំពោះគ្រួសារនៃសពផង៕ដោយ៖ធានី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម