Tuesday, May 14, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

យុវជន០៦នាក់បែកគំនិតនាំគ្នាជិះម៉ូតូ៣គ្រឿងឆក់ខ្សែ.កបានសម្រេច ប៉ុន្តែត្រូវជនរងគ្រោះជិះដេញតាមផ្អើលដល់សមត្ថកិច្ច

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅបានឃាត់ខ្លួនជនសង្ស័យ០៦នាក់ករណីឆក់ខ្សែ.កនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីរសៀលថ្ងៃទី១៩ខែមីនាឆ្នាំ២០២១ ។

លោក គាន់ ឌីណា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌច្បារអំពៅបានឱ្យអ្នកសារព័ត៌មានដឹងថា៖ ជនសង្ស័យទាំង៦នាក់សុទ្ធតែជាមនុស្សប្រុស។ ទី១៖ ឈ្មោះ កៅ វិចិត្ររាជ អាយុ១៧ឆ្នាំ។ ២៖ ឈ្មោះ សុក ធា អាយុ ១៧ឆ្នាំ។ ៣៖ ឈ្មោះ ប៊ុន ណារិទ្ធអាយុ១៧ឆ្នាំ។ ៤៖ ឈ្មោះ អ៊ុ និមល អាយុ១៧ឆ្នាំ។ ៥៖ ឈ្មោះ ពេជ្រ សៀវនី អាយុ១៦ ឆ្នាំ។ ៦៖ ឈ្មោះ សុខ វិសិដ្ឋ អាយុ១៧ឆ្នាំ ។ ចំណែកជនរងគ្រោះឈ្មោះ អាត ស្រីកា ភេទស្រី អាយុ១៧ឆ្នាំ នៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ លោក គាន់ ឌីណា បានបន្តថា៖ នៅពេលកើតហេតុជនសង្ស័យទាំង៦នាក់ បានជិៈម៉ូតូ៣គ្រឿងសម្រាប់ជាមធ្យោបាយប្រព្រឹត្តបទល្មើស(ឆក់ខ្សែ.ក) ពីជនរងគ្រោះចំណុចខាងលើ។ ម៉ូតូទី១៖ ម៉ាក Honda C-125 ពាក់ស្លាកលេខ ស្វាយរៀង 1Q-2353 ។២៖ ភ្នំពេញ 1IN-4203។  ៣៖ ភ្នំពេញ 1IQ-1069។

ដោយពេលនោះពួកគេឆក់បាន ខ្សែ.កប្លាទីនទម្ងន់៧ជី មានបន្តោងដាំត្បូងពេជ្រពីជនរងគ្រោះរួចពួកគេបានគេចខ្លួនដោយបើកម៉ូតូរត់ ។ ប៉ុន្តែជនរងគ្រោះបើកម៉ូតូដេញតាមពីក្រោយស្រែកចោរៗ ក៏មានសមត្ថកិច្ចល្បាតដេញតាមក៏ចាប់ជនសង្ស័យទាំង៦នាក់ រួមនិងវត្ថុតាងម៉ូតូ៣គ្រឿងតែម្ដងទៅ..! ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ដោយ៖ធានី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម